ថាមែនៗ! ក្រោយផ្អើលរឿងលោក Tony Jaa ទទួលមរណភាព ពេលនេះម្ចាស់ខ្លួនចេញមុខមកហើយ (មានវីដេអូ)

0
2323
Loading...

ថៃ៖ កាលពីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ មានរឿងរ៉ាវភ្ញាក់ផ្អើលមួយបានកើតឡើង បានធ្វើឲ្យមហាជនជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ស្រឡាំងកាំង ចំពោះដំណឹងតារាក្បាច់គុណថៃ គឺលោក Tony Jaa ហៅ ចាភ្នំយីរាំ ឬកែងឆេះជង្គង់ហោះ បានទទួលមរណភាព ក្នុងពេលកំពុងថតរឿងមួយ នៅសហរដ្ឋអាមេរិក ហើយសពត្រូវបានដឹកបញ្ជូលមកប្រទេសថៃវិញ។

ក្រោយពីដំណឹងមរណភាពរបស់លោក កក្រើកឡើងពេញបណ្ដាញសង្គមមក ស្រាប់តែម៉ោងប្រមាណ២រសៀល លោក Tony Jaa បានបង្ហោះសារមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក និង instagram ផ្លូវការរបស់ខ្លួន ដើម្បីជូនដំណឹងដល់បណ្ដាអ្នកគាំទ្ររបស់លោក ឱ្យអស់មន្ទិលសង្ស័យ ដោយលោកបានសរសេរដូចខាងក្រោមនេះ និងថែមបង្ហោះវីដេអូផងដែរ៖

សូមទស្សនាវីដេអូរបស់គាត់ខាងក្រោមនេះ៖

A little message for my friends in Thailand

I'm still standing.

Posted by Tony Jaa Official on Sunday, May 26, 2019