កម្រមានណាស់! ប្អូនប្រុសម្នាក់ ប្រកាសស្វែងរក លោកយាយម្នាក់ ដែលបានភ្លេចកាបូបក្នុងរថយន្តរបស់គាត់

0
1323

យោងតាមគណនីហ្វេសប៊ុកប្អូនប្រុសម្នាក់ឈ្មោះ Willing’s Khmer បានបង្ហោះសារលើបណ្ដាញសង្គមស្វែងរកលោកយាយម្នាក់ និងចៅប្រុស ដែលបានជិះឡានរបស់ប្អូន ពីម្ដុំស្រែសៀម ទៅ ពាមជីកង ហើយភ្លេចកាបូបក្នុងឡាន។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសារ របស់ប្អូនប្រុស៖ 

‹‹ថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩ លោកយាយម្នាក់ និងចៅប្រុសបានជិះឡានខ្ញុំពី #ម្តុំស្រែសៀម ទៅ #ពាមជីកង តែខ្ញុំជូនគាត់ត្រឹមកំពង់ចាម រួចគាត់ភ្លេចកាបូបមួយនៅក្នុងឡាន ដែលនៅក្នុងនោះមាន ចិញ្ចៀនមាសមួយវង់ ខ្សែកផ្លាកទីនពីខ្សែ និងកងដៃក្មេងមួយវង់ ខ្សែកផ្លាកទីនវៀតណាមមួយខ្សែ។ បើលោកយាយបានឃើញសូមទំនាក់ទំនងខ្ញុំបាទ ០៨៧ ២១ ៩១ ២០ ។ សូមលោកយាយអញ្ជើញមកយករួមជាមួយចៅប្រុសវិញ។››។

សូមអរគុណប្អូនប្រុស សម្រាប់ទង្វើល្អរបស់ប្អូនប្រុស នៅក្នុងសង្គមខ្មែរយើង៕ ប្រភព៖ ហ្វេសប៊ុក

Loading...