ក្ដៅៗ! ក្មេង៨នាក់ ក្នុងចំណោមមនុស្សរបួសយ៉ាងហោច ១៥នាក់ ក្រោយបុរសម្នាក់ដេញចាក់គេ ពេញទីក្រុងជប៉ុន

0
992
Loading...

ជប៉ុន៖ អាជ្ញាធរបានឱ្យដឹងថា ក្មេង ៨នាក់ក្នុងចំណោម មនុស្សយ៉ាង​ហោច​ណាស់​ ១៥​នាក់ បាន​រង​របួស​បន្ទាប់​ពី​បុរស​វ័យ​កណ្ដាល​ម្នាក់​ដេញ​ចាក់​មនុស្ស​ម្នា​នៅ​ក្នុង​ឧទ្យាន​មួយ​នៃ​ទីក្រុង Kawasaki ប្រទេស​ជប៉ុន​ នៅថ្ងៃ​អង្គារ​នេះ។

យោង​តាម​អ្នកនាំពាក្យអគ្គនាយកដ្ឋាន​អគ្គីភ័យ​នៃ​ទីក្រុង លោក Akira Tanaka ​ឲ្យ​ដឹង​ថា ពួកគេ​បាន​ទទួល​ទូរស័ព្ទ​សង្គ្រោះ​បន្ទាន់​នៅ​វេលាម៉ោង ៧:៤៤​នាទី​ព្រឹកម៉ោងនៅក្រុងតូក្យូ ​ក្រោយ​ពេល​ដែល​មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​រងរបួស ដោយសារគេ​ចាក់​។ យោងតាមទូរទស្សន៍ជប៉ុន NHK ក្នុង​ចំណោម​អ្នក​រង​គ្រោះ​ទាំង​អស់ ក្នុង​នោះ​មាន​៣​នាក់​រង​របួស​ធ្ងន់​ដោយ​មាន​ទាំង​សិស្ស​សាលា​បឋម​ផង​ដែរ។ យោងតាមទូរទស្សន៍ជប៉ុន NHK បានបន្ថែមទៀតថា ក្មេង​ៗ​ ៨នាក់ និង​មនុស្ស​ពេញ​វ័យ ៧នាក់ ត្រូវ​បាន​ទទួល​ការ​ព្យាបាល​ភ្លាម​ៗ​ផង​ដែរ។

ក្រោយ​ពេល​កើត​ហេតុ ប៉ូលិស​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​បុរស​វ័យ​កណ្ដាល​ម្នាក់​នេះ អាយុ​ខ្ទង់ ៤០-៥០​ឆ្នាំ ហើយមានរបួសធ្ងន់ផងដែរ ប៉ុន្តែ​ចំពោះ​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​ជន​ល្មើស​ធ្វើ​ការ​ដេញ​ចាក់​មនុស្ស​ពេញ​ទីក្រុង មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ​ទេ។

គួរបញ្ជាក់ផងដែរថា ទីក្រុង Kawasaki មានចម្ងាយប្រហែល ២១គីឡូម៉ែត្រពីទីក្រុងតូក្យូ៕ ប្រភព៖ CNN