អីយ៉ា! ជនជាតិឥណ្ឌាម្នាក់ ជា Youtuber បានធ្វើវីដេអូជ្រុះលុយពិត ចង់សាកចិត្តខ្មែរ (វីដេអូ ២)

0
4416
Loading...

ជនជាតិឥណ្ឌាម្នាក់ ដែលជា Youtuber ទៅលេងប្រទេសកម្ពុជា ចង់សាកចិត្តជនជាតិខ្មែរ បានធ្វើជាវីដេអូជ្រុះលុយពិតៗ នៅ២កន្លែងផ្សេងៗគ្នា គឺមួយធ្វើនៅសៀមរាប និងមួយទៀតធ្វើនៅភ្នំពេញ។ នៅ​ក្នុង​វីដេអូ​ដែលបង្ហោះដោយជន​ជាតិ​ឥណ្ឌា​ដែលមាន​ឈ្មោះ​ថា  Meh Raj បាន​យក​លុយ​ជិត​១០០​ដុល្លារ ធ្វើ​ជា​ជ្រុះ​ ក្នុង​ចំណោម​មនុស្ស​កំពុង​ដើរ​ទៅ​ដើរ​មក។ អ្វី​ដែល​បុរស​ឥណ្ឌា​នោះកោត​សរសើរ​ និង​ភ្ញាក់​ផ្អើល​នោះ គឺ​មិនមាន​ជនជាតិ​ខ្មែរ​ណា​ម្នាក់​យក​លុយ​របស់​លោក​ឡើយ ដោយអ្នកខ្លះចង្អុលប្រាប់ និងអ្នកខ្លះក៏រើសឱ្យលោកវិញ។

លោកបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយសរសេរថា៖ «How honest CAMBODIANS are?» ​ជា​ភាសា​ខ្មែរ​ថា «ភាព​ស្មោះត្រង់​នៃ​ជនជាតិ​កម្ពុជា គឺ​បែប​ណា?»។ វីដេអូមួយនេះទទួលបានការចាប់អារម្មណ៍ពីជនបរទេសជាច្រើន និងកោតសរសើរពីភាព​ស្មោះ​ត្រង់របស់ប្រជាជនយើង ប៉ុន្តែក្នុងនោះ ក៏បានបង្ហាញពីជនជាតិបរទេសខ្លះ បែរជារើសលុយនោះមិនឲ្យលោកវិញដែរ ៕ប្រភព៖ហ្វេសប៊ុក

ចង់ជ្រាប់កាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

វីដេអូធ្វើការចិត្ត នៅទីក្រុងភ្នំពេញ (វគ្គ១)៖

How honest CAMBODIANS are?For more Cambodian videos subscribe my YouTube channel https://youtu.be/XfNrFQ-BCXg

Posted by Meh Raj on Sunday, January 13, 2019

វីដេអូធ្វើការចិត្ត នៅទីក្រុងភ្នំពេញ (វគ្គ២)៖

How honest CAMBODIANS are? Part 2For more Cambodian videos subscribe my YouTube channel https://youtu.be/BeTOPW69t2I

Posted by Meh Raj on Wednesday, February 6, 2019