Update: កញ្ញា យិន ម៉ាណា ត្រូវបានតុលារការ សម្រេចដោះលែងឱ្យមានសេរីភាពវិញហើយ

0
1188
Loading...

ភ្នំពេញ៖ គួររំលឹកឡើងវិញថា កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ តុលាការសម្រេចផ្តន្ទាទោសសម្រេចដាក់ពន្ធនាគារ កញ្ញា យិន ម៉ាណា ចំនួន ១ឆ្នាំ ប៉ុន្តែអនុវត្តត្រឹមតែ ២ខែប៉ុណ្ណោះ។ សាលក្រមនោះ ត្រូវបានប្រកាសដោយលោក អ៊ុក សុវណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សារជំនុំជម្រះ និងមានអ្នកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ។

យ៉ាងណាមិញ បើយោងតាមមន្ត្រីជាន់ខ្ពស់ នៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន នៅថ្ងៃទី២៨ ខែឧសភានេះថា កញ្ញា យិន ម៉ាណា ត្រូវបានដោះលែងនៅរសៀលម៉ោង៥ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ ដោយអនុវត្តន៍ទោស ២ខែ បានគ្រប់ហើយ។

រំលឹកឡើងវិញបន្តិច កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅលើផ្លូវលេខ៣១៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មានរថយន្ត Rang Rover ស្លាក លេខភ្នំពេញ 2AF-7777 មួយគ្រឿង បានបើកយ៉ាងលឿន ទៅបុកម៉ូតូនិស្សិតឆ្នើមម្នាក់ ឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើត នៅភូមិកំពង់ដំរី ឃុំព្រែតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បណ្តាលឲ្យជនរងគ្រោះប៉ើង និងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ជនបង្កគឺជាកញ្ញា យិន ម៉ាណា ជាកូនស្រីរបស់ លោក យិន ង្គិច៕ ប្រភព៖ ហ្វេសប៊ុក