ភ្នំពេញ៖ យោងតាមហ្វេសប៊ុកផ្លូវការរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ លើបណ្ដាញសង្គមដែលខ្លឹមនៃសាររៀបរាប់ឱ្យដឹងថា៖
‹‹សេចក្ដីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ស្ពានសឡា តាមបណ្តោយផ្លូវលេខ5C ចាប់ពីផ្លូវលេខ២៧១ ដល់ស្ថានីយបេ្រងឥន្ធនៈតេលា ស្ថិតនៅព្រំប្រទល់ខណ្ឌសែនសុខ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា៖ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្ដើមដាក់លូប្រអប់មេកាត់ទទឹងផ្លូវលេខ5C ទំហំមុខកាត់ ២,៥ម៉ែត្រ x ២,៥ម៉ែត្រ ចំនួនបីជូរ។ អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ និងអធ្យាស្រ័យចំពោះរំខានដល់ការធ្វើចរាចរឆ្លងកាត់ការដ្ឋាន។››៕ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
Loading...