សូមជួយគាត់ផង! នារីបរទេសម្នាក់ ត្រូវចោរឆក់កាបូប និងវាយឱ្យរងរបួស ខណៈជិះកង់បី ទៅមើលប្រាសាទ ដល់ពេលទៅប្តឹងប៉ូលីសគេថាធ្វើការមិនកើតទេ

0
1473
Loading...

កាលពីម្សិលមិញនេះ មានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូសម្ភាសន៍ ជាមួយនារីបរទេសម្នាក់ ដែលត្រូវបានក្រុមចោរមានគ្នាបីនាក់ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់យកកាបូប និងវាយទៅលើនារីជាជនជាតិបរទេសនោះ ខណៈដែលកំពុងជិះកង់បីមើលទេសភាព។ ហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើងកាលពីព្រឹកថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ នៅខេត្តសៀមរាប។

យោងតាមគណនីហ្វេសប៊ុករបស់លោក ខេមរៈ ប៊ុនណា បានបង្ហោះវីដេអូសម្ភាស៍នារីបរទេសរងគ្រោះ ជាមួយនឹងសារដោយរៀបរាប់ថា៖

‹‹ខ្ញុំសូមខន្តីអភ័យទោសគ្រប់បែបយ៉ាង បើមានការខុសឆ្គងត្រង់ចំណុចណាមួយសូមជួយកែតម្រូវខ្ញុំផង! លោកគ្រូ A10 បានជួបសម្ភាសន៍នារីជនជាតិបរទេសម្នាក់ដែលត្រូវបានចោរមានគ្នាចំនួនបីនាក់ជិះម៉ូតូមួយគ្រឿង បានឆក់និងវាយនារីរងគ្រោះដែលជាជនជាតិបរទេសនោះយកកាបូបទៅបាត់ដោយសុវត្ថិភាពហើយបង្កឱ្យមានរបួសស្នាមជាច្រើនកន្លែង។ ហេតុការនេះបានកើតឡើងនៅព្រឹកថ្ងៃអង្គារ ទី ២៨ ខែឧសភា ឆ្នាំ ២០១៩។ ដោយនារីរងគ្រោះបានណាត់ តុកតុក មកយកនៅ សណ្ឋាគារ ទៅ ប្រាសាទអង្គរវត្ត ពីព្រលឹមដើម្បីទៅមើលទេសភាព ដោយតុកតុក នោះនាំគាត់ជិះទៅតាមផ្លូវតូចៗ បន្ទាប់មកនារីរងគ្រោះក៏បានសួរថារាល់ដងជិះតាមផ្លូវធំ សួរមិនទាន់ចប់ផងក៏មានជនបីនាក់បានមកឆក់កាបូប និងវាយនារីនោះបែកមុខមាត់ និងមានស្នាមរបួសដៃជើងទៀតផង។ ឥឡូវនេះគាត់បានទៅប្តឹងប៉ូលីសនៅតំបន់នោះហើយ ប៉ុន្តែគេនិយាយថាធ្វើការមិនកើតទេ។ នារីរងគ្រោះបាននិយាយប្រាប់ លោកគ្រូ A10 ថា ប្រទេសកម្ពុជាយើងល្អ ស្រស់ស្អាត ដូចឋានសួគ៌អ៊ីចឹង ក៏ប៉ុន្តែបែរជាមានចោរឆក់បែបនេះ។ នៅក្នុងកាបូបនោះមានលុយ លិខិតឆ្លងដែន និងឯកសារផ្សេងៗទៀត។››៕ ប្រភព៖ ហ្វេសប៊ុក

សូមស្តាប់ការសម្ភាសន៍នៅខាងក្រោម៖

សូមស្តាប់ការសម្ភាសន៍នៅខាងក្រោម៖

Posted by ខេមរៈ ប៊ុនណា on Monday, May 27, 2019

Posted by ខេមរៈ ប៊ុនណា on Monday, May 27, 2019

Posted by ខេមរៈ ប៊ុនណា on Monday, May 27, 2019