ញាក់សាច់! ជនជាតិចិន២ក្រុម ផឹកស្រវឹង ដេញកាប់គ្នាផ្អើលយប់ម្សិលមិញ នៅម្ដុំបឹងកក់

0
1306
Loading...

ភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណ ១០កន្លះយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ ជនជាតិចិន ២ក្រុម បង្កការភ្ញាក់ផ្អើលខណ្ឌដូនពេញ បន្ទាប់ពីផឹកស៊ីស្រវឹងរៀងៗខ្លួន ហើយទាស់សំដីគ្នា ដល់ហៅបក្សពួកដេញកាប់គ្នា បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលជាច្រើននាក់។ ហេតុការណ៍មួយនេះ កើតឡើងត្រង់ចំណុចការដ្ឋានមួយកន្លែងនៅបឹងកក់ ស្ថិតតាមបណ្ដោយផ្លូវ R8 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើយោងតាមសន្តិសុខនៅយាមទីនោះ ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិចិន ធ្វើការក្នុងការដ្ឋានម្ដុំបឹងកក់ បាននាំគ្នាផឹកស៊ី ក៏បានទាស់សំដីគ្នាឈានទៅដល់ការហៅបក្ខពួកជិះកង់បី មក២គ្រឿង ខណៈអ្នកខ្លះកាន់កាំបិតបុ័ងតោ ហើយអ្នកខ្លះទៀតមានដំបង មកជាមួយផង។ ពេលមកដល់ភាគីចិនជិះកង់បី បានហៅចិនមួយក្រុមទៀតស្នាក់នៅការដ្ឋានខាងលើចុះ មកកាប់គ្នាបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលជាច្រើននាក់ផងដែរ ហើយត្រូវបានជនជាតិចិនដូចគ្នាដឹកតាមកង់បីបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។

ក្រោយពីកើតហេតុ កម្លាំងសមកិច្ចខណ្ឌដូនពេញ ចុះមកអន្ដរាមន៍ដល់កន្លែងកើតហេតុ និងនាំខ្លួនជនជាតិចិនដែលស្នាក់នៅទីនោះ ទៅប៉ុស្ដិ៍ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕