ក្មេងៗណាស់លោកអើយ! សិស្សសាលា១០នាក់ បង្ហោះម៉ូតូ ឌឺដងដាក់គ្នា ដេញវាយគ្នាផ្អើលពេញផ្លូវ ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន

0
1637
Loading...

​ភ្នំពេញ៖ កាលពី​វេលា​ម៉ោង​៤ និង​៣០នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៩ម្សិលមិញនេះ នៅ​តាម​ផ្លូវ​បេតុង​លេខ​២៣ ស្ថិត​នៅ​ក្នុងភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ខណ្ឌដង្កោ ​ធ្វើការ​ឃាត់ខ្លួនក្មេងទំនើងជាសិស្សសាលាចំនួន​១០​នាក់ ដែលបង្ហោះ​ម៉ូតូ​ និងដេញវាយគ្នាពេលផ្លូវ​ យ៉ាងអាណាធិបតេយ្យ ​។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ក្រុមក្មេងស្ទាវ២ក្រុមនេះ បានជិះម៉ូតូដេញវាយ កាប់ចាក់គ្នា បង្ហោះម៉ូតូ​បង្កអសន្តិសុខ ធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី មានការភ្ញាក់ផ្អើល ហើយថែមទាំងមានអ្នករងរបួសថែមទៀតផង ហើយក៏នាំរត់គេចខ្លួនបាត់អស់ទៅ។ លុះដល់ថ្ងៃទី២៨ ខែឧសភា វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀលម្សិលមិញនេះ

ស្រាប់តែលេចមុខក្រុមក្មេងទំនើង២ក្រុម មានគ្នា១០នាក់ បានជិះម៉ូតូបង្ហោះ ឌឺដងគ្នា ផ្អើលដល់បងប្អូនប្រជាពលរដ្ឋម្តងទៀត និងរាយការណ៍ជូនសមត្ថកិច្ច ចុះមកអន្តរាគមន៍​ឃាត់ខ្លួន​បាន​១០​នាក់​ ព្រមទាំងដកហូតបានម៉ូតូ៦គ្រឿងផងដែរ ហើយបញ្ជូនមកធ្វើការសាកសួរ និងអប់រំតាមផ្លូវច្បាប់ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញផងដែរ៕