អុញនោះ! ផ្អើលពេញបណ្ដាញសង្គម រឿងប៉ូលិសរូបសង្ហារ ពាក់សក្តិ៣ បន្លំលួច iPad នៅក្នុងផ្ទះប្រជាពលរដ្ឋ (មានវីដេអូ)

0
1376
Loading...

មុននេះបន្តិចមានការភ្ញាក់ផ្អើលមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក លើករណីថ្មីចែសដោយមានបុរសម្នាក់ ស្លៀកពាក់ឯកសណ្ឋាននគរបាល បានធ្វើសកម្មភាពបន្លំលួច iPad មួយគ្រឿង នៅក្នុងផ្ទះរបស់អាជីវករបើកប្រាក់ និងផ្ទេរប្រាក់មួយកន្លែង។

បើយោងតាមវីដេអូ ដែលបានថតដោយកាមេរ៉ាសុវត្ថិភាពនោះ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ដែលបានបង្ហោះដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Leakhena Jeanana បានបង្ហាញនូវសកម្មភាពបុរសដែលស្លៀកពាក់ឯកសណ្ឋានជានគរបាល ដែលបានមកដកលុយចំនួន២០ដុល្លារ ខណៈដែលកំពុងដកលុយ បុរសរូបនោះបានធ្វើជានិយាយទូរស័ព្ទ ដើរចុះឡើង ដោយឃើញស្ថានភាពអំណោយផលល្អ ក៏បានចូលលួចយក iPad យកទៅបាត់ស្រមោលតែម្តង។

តែទោះជាយ៉ាងណា មិនដឹងច្បាស់ថា បុរសម្នាក់នេះជាប៉ូលីស ឬក៏ជាចោរបន្លំពាក់ឯកសណ្ឋានធ្វើជាប៉ូលីស?

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

សូមទស្សនាវីដេអូខាងក្រោម៖

Posted by Kim Panha Panha on Thursday, May 30, 2019

Posted by Kim Panha Panha on Thursday, May 30, 2019