ទីបំផុត! មន្ត្រីនគរបាលស័ក្ដិ៣ ដែលលួច iPad ប្រជាពលរដ្ឋ ចេញមកសារភាពហើយ

0
1330
Loading...

ភ្នំពេញ៖ តាមប្រភពពី អធិការនគរបាលខណ្ឌទួលគោក លោក សុខ ហេង បានប្រាប់ឲ្យដឹងមុននេះថា បុរសម្នាក់ដែលពាក់ឯកសណ្ឋានជានគរបាលពាក់ស័ក្ដិ៣ ដែលបានលួច iPad មួយគ្រឿង ក្នុងហាងមួយកន្លែងនៅខណ្ឌទួលគោក បានចូលខ្លួនមកសារភាពនៅចំពោះមុខសមត្ថកិច្ចហើយ។លោកក៏បានបញ្ជាក់បន្ថែមដែរថា បុរសរូបនេះពិតជាមន្ដ្រីនគរបាលមែន ប៉ុន្ដែលោកមិនទាន់បានបញ្ជាក់ថា បម្រើការងារនៅអង្គភាពណានោះទេ ដោយកំពុងតែសាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក។

លោកអធិការក៏បានបញ្ជាក់ថែមទៀតថា ក្រោយពីបានដឹងព័ត៌មាននេះភ្លាម កម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនគរបាលសន្ដិសុខ បានចុះស្រាវជ្រាវ ហើយមន្ដ្រីនគរបាលរូបនេះ ក៏បានយល់ព្រមចូលមកសារភាពពីទោសកំហុស និងប្រគល់ iPad ជូនទៅម្ចាស់ហាងវិញ ។បើតាមសមត្ថកិច្ចមូលដ្ឋានបានលួចបង្ហើបថា មន្រ្តីនគរបាលរូបនេះមានឈ្មោះថា ហេង ហាប់ អាយុ២៥ឆ្នាំ បម្រើការងារនៅនាយកដ្ឋានព្រំដែនទឹក ក្រសួងមហាផ្ទៃ៕ ប្រភព៖ហ្វេសប៊ុក

សូមទស្សនាវីដេអូខាងក្រោម៖

Posted by Kim Panha Panha on Thursday, May 30, 2019

Posted by Kim Panha Panha on Thursday, May 30, 2019

Posted by Kim Panha Panha on Thursday, May 30, 2019