ព្រលឹងចុងសក់អស់! ជនជាតិចិន បោះចោលវ៉ាលី នៅព្រលានយន្ដហោះខេត្តសៀមរាប ផ្អើលអស់សមត្ថកិច្ច សង្ស័យជាការដាក់បង្កៃគ្រាប់បែក

0
1711
Loading...

សៀមរាប៖ បុរសជនជាតិចិនម្នាក់ បានធ្វឱ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ច ហៅទាំងមន្ត្រីស៊ីម៉ាក់មកទៀត ដោយមានការសង្ស័យខ្លាចដាក់បង្កៃគ្រាប់បែក ខណៈដែលជនជាតិចិនរូបនេះ បានបោះវ៉ាលីរបស់ខ្លួនមួយចោល នៅព្រលានយន្ដហោះអន្ដរជាតិខេត្តសៀមរាប ដោយសារតែគេគិតថ្លៃឥវ៉ាន់លើសចំនួន៨០ដុល្លារ។

បើតាមការចុះពិនិត្យជាក់ស្ដែងនោះ លទ្ធផលបង្ហាញថានៅក្នុងវ៉ាលីនោះ មានតែសម្លៀកបំពាក់ និងកាហ្វេតែប៉ុណ្ណោះ មិនមែនជាម្ស៉ៅដែលបង្កឲ្យមានជាតិផ្ទុះនោះឡើយ។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់សារព័ត៌មានក្នុងស្រុកថា នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បុរសជនជាតិចិនរូបនេះ ត្រូវបានឃាត់ខ្លួនសាកសួរ ក្រោយពីបានបោះចោល វ៉ាលីរបស់ខ្លួនមួយនៅព្រលានយន្ដហោះ ហើយនៅក្នុងវ៉ាលីនោះ មានតែសម្លៀកបំពាក់ និងកាហ្វេប៉ុណ្ណោះ ហើយត្រូវបានមន្ដ្រីស៊ីម៉ាក់ យកទៅពិនិត្យមើលបន្តទៀត៕