ហួសចិត្ត! មន្ដ្រីនគរបាលស័ក្ដិ៣ ដែលលួច iPad និយាយថា ‹‹គាត់យល់ច្រឡំកាន់ចេញទៅ›› ប៉ុន្តែពេលនេះមន្ត្រីនគរបាលរូបនេះ ត្រូវបញ្ជូនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាត់ការបន្តហើយ (មានវីដេអូ)

0
1507
Loading...

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត បានប្រាប់បណ្តាញព័ត៌មាន ក្នុងស្រុក នៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះថា​ មន្រ្តីនគរបាលដែលជាប់សង្ស័យលួច iPad មួយគ្រឿងនៅក្នុងហាងវីងមួយកន្លែងនៅខណ្ឌទួលគោកនោះ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាត់ការបន្តហើយ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឲ្យដឹងថា មន្រ្តីនគរបាលរូបនេះមានឈ្មោះ ហេង ហាប់ អាយុ២៤ឆ្នាំ បម្រើការងារនៅនាយកដ្ឋានការពារព្រំដែនទឹក ក្រសួងមហាផ្ទៃ រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានសារភាពនៅចំពោះមុខសមត្ថកិច្ចហើយ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ មន្រ្តីនគរបាលរូបនេះ បានទៅដកលុយនៅហាងវីងមួយកន្លែងឈ្មោះ «រស្មី សាមគ្គី» ក្នុងខណ្ឌទួលគោក ក៏បន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកវីដេអូទៅបង្ហោះផ្អើលពេញហ្វេសប៊ុក និងមានគេចំលែករាប់ពាន់នាក់ឯណោះ។ ប៉ុន្តែកោ្រយមក ពីមានប្រតិកម្មខ្លាំងពីមហាជន នៅរសៀលថ្ងៃនេះដែរ ម្ចាស់គណនីហ្វេសប៊ុក «leakhenana Jeanana» ក៏លុបវីដេអូនោះចោល ហើយបង្ហោះសារថ្មីថា ជារឿងយល់ច្រឡំទៅវិញ ដោយសរសេរថា ‹‹មុននេះមានករណីបាត់ iPad ដោយបងប៉ូលីសម្នាក់បានមកដកលុយរួចកាន់យកទៅ។ ប្រហែល២ម៉ោងក្រោយខ្ញុំបានបង្ហោះ facebook ពេលនេះគាត់បានប្រគល់ iPad មកអោយខ្ញុំវិញហើយ ដោយគាត់និយាយថាគាត់យល់ច្រឡំកាន់ចេញទៅ។››

តែទោះជាយ៉ាងណាក៏ដោយ បើទោះបីជាម្ចាស់ហាងបកស្រាយបែបនេះ តាមវីដេអូដែលបានបង្ហោះ សម្រាប់ប្រជាពលរដ្ឋជាច្រើននៅលើបណ្តាញសង្គម និងថ្នាក់ដឹកនាំនគរបាលហាក់មិនជឿនោះឡើយ។ មន្រ្តីនគរបាលជាន់ខ្ពស់ម្នាក់ បានបញ្ចេញទស្សនៈថា តាមរយៈសកម្មភាពនៅក្នុងវីដេអូ បានបង្ហាញថាជាទង្វើលួចដោយទុច្ចរិតយ៉ាងពិតប្រាកដ ដែលត្រូវទទួលទោសតាមច្បាប់ និងប៉ះពាល់ដល់កិត្តិយស នគរបាលជាតិថែមទៀតផង៕

សារទី១
សារទី២

វីដេអូសកម្មភាពរបស់មន្ត្រីនគរបាលរូបនេះ៖

Posted by Kim Panha Panha on Thursday, May 30, 2019

Posted by Kim Panha Panha on Thursday, May 30, 2019

Posted by Kim Panha Panha on Thursday, May 30, 2019