អបអរផង! ពីក្មេងរើសសំរាម តស៊ូរហូតទទួលបានអាហារូបករណ៍សិក្សា នៅប្រទេសអូស្ត្រាលី

0
2834
Loading...

លោក Scott Neeson គឺជាស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ក្នុងគោលបំណង ដើម្បីកែប្រែអនាគតរបស់ក្មេងៗនៅលើគំនរសម្រាមស្ទឹងមានជ័យ ឲ្យមានឱកាសបានទទួលការអប់រំ ដូចក្មេងដទៃទៀត។

ជាក់ស្ដែង កញ្ញា សុភី គឺជាក្មេងរើសសំរាមម្នាក់ ដែលអង្គការមូលនិធិកុមារកម្ពុជា (CCF) បានជួយ។ នាងមិនបានទទួលការសិក្សានោះទេ រហូតដល់នាងមានអាយុ ១១ឆ្នំា ប៉ុន្តែអ្វីៗគឺជាឱកាសដែលនាងបានទទួល និងខិតខំបង្កើតឡើង និងកែប្រែជីវិតរបស់ខ្លួនឯង ទោះបីជានាងចាប់ផ្តើមចូលរៀនយឺតបន្តិចក្ដី។

តាមរយៈសាររបស់ អង្គការមូលនិធិកុមារកម្ពុជា បង្ហោះនៅលើបណ្ដាញសង្គម បានសម្ដែងនូវការអបអរសាទរយ៉ាងខ្លាំងចំពោះសិស្ស CCF កញ្ញា សុភី ដែលបានបញ្ចប់ឆ្នាំ នៃថ្នាក់មូលដ្ឋាន Trinity College Foundation Studies នៅសាកលវិទ្យាល័យ មែលប៊ន ប្រទេសអូស្ត្រាលី ។ ក្នុងនាមជាសិស្សដំបូងរបស់ CCF ដែលបានឈ្នះអាហាររូបករណ៍ពេញលេញ តាមបំណង ហើយឥឡូវនេះ កញ្ញា សុភី ចាប់ផ្តើមសិក្សាយកសញ្ញាបត្រនៅឯ សាកលវិទ្យាល័យ មែលប៊ន។ ក្នុងនោះសុភី នឹងចែករំលែកបទពិសោធន៍របស់នាងក្នុងពេលឆាប់ៗ៕ ប្រភព៖ Cambodian Children’s Fund