រឿងចប់ហើយ! ប៉ូលិសស័ក្ដិ៣ លួច iPad ត្រូវបានធានាឲ្យទៅផ្ទះវិញ ដោយថាជាការច្រឡំ

0
1689
Loading...

ភ្នំពេញ៖ ទីបំផុតរឿងរ៉ាវរបស់ លោកប៉ូលិសស័ក្ដិ៣ ឈ្មោះ ហេង ហាប់ អាយុ២៥ឆ្នាំ ជាអនុសេនីយ៍ឯក នាយកដ្ឋាន ព្រំដែនទឹក ដែលបន្លំលួច iPad មួយគ្រឿង នោះបានបញ្ចប់ហើយ ដោយត្រូវបានសមត្ថកិច្ចបានអនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយពីមានអ្នកធានា។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពីបញ្ចប់ការសាកសួរ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មន្ត្រីនគរបាលខាងលើបានធ្វើកិច្ចសន្យា និងឱ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីមានអ្នកធានាត្រឹមត្រូវ ហើយករណីនេះជាករណីច្រឡំ ហើយភាគីទាំងសងខាង គឺម្ចាស់ហាង និងមន្រ្តីនគរបាល បានសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿង ដោយខាងម្ចាស់ហាងក៏មិនបានដាក់ពាក្យបណ្តឹងអ្វីនោះដែរ។

សូមរំលឹកឡើងវិញថា កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញ មន្រ្តីនគរបាលរូបនេះ បានទៅដកលុយនៅហាងវីងមួយកន្លែងឈ្មោះ «រស្មី សាមគ្គី» ក្នុងខណ្ឌទួលគោក ក៏បន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកវីដេអូទៅបង្ហោះផ្អើលពេញហ្វេសប៊ុក ដោយសរសេរថា ‹‹ចោរប៉ូលីសសង្ហាចូលលួច iPad ម៉ោង៩ព្រឹក›› និងត្រូវបានចំលែករាប់ពាន់នាក់ឯណោះ។ ប៉ុន្តែកោ្រយមកពីមានប្រតិកម្មខ្លាំងពីមហាជន នៅរសៀលថ្ងៃដដែល ម្ចាស់គណនីហ្វេសប៊ុក «leakhenana Jeanana» ក៏លុបវីដេអូនោះចោល ហើយបង្ហោះសារថ្មីថា ជារឿងយល់ច្រឡំទៅវិញ ដោយសរសេរថា ‹‹មុននេះមានករណីបាត់ iPad ដោយបងប៉ូលីសម្នាក់បានមកដកលុយរួចកាន់យកទៅ។ ប្រហែល២ម៉ោងក្រោយខ្ញុំបានបង្ហោះ facebook ពេលនេះគាត់បានប្រគល់ iPad មកអោយខ្ញុំវិញហើយ ដោយគាត់និយាយថាគាត់យល់ច្រឡំកាន់ចេញទៅ។››៕ ប្រភព៖ ហ្វេសប៊ុក

សារទី១
សារទី២

វីដេអូ៖

Posted by Kim Panha Panha on Thursday, May 30, 2019

Posted by Kim Panha Panha on Thursday, May 30, 2019

Posted by Kim Panha Panha on Thursday, May 30, 2019