ត្បូងឃ្ញុំ៖ ថ្មីៗនេះ នៅលើបណ្ដាញសង្គម មានការចែកចាយតៗគ្នាជាច្រើន នូវវីដេអូបានបង្ហាញឲ្យឃើញពីសកម្មភាពក្មេងស្រីម្នាក់ត្រូវបានគេចាប់ចងភ្ជាប់នឹងសសរផ្ទះ ហើយថែមទាំងមានរបួសទៀតផង។ មហាជនជាច្រើនអ្នកនិយមលេងបណ្ដាញសង្គម បានសម្តែងការហួសចិត្ត និងអាណិតក្មេងស្រីរូបនោះយ៉ាងខ្លាំង មិនគួរទទួលរងនូវអំពើហិង្សាព្រៃផ្សៃបែបនេះសោះ។
ក្រោយពីប្រតិកម្មពីមហាជនខ្លាំងៗមក កម្លាំងសមត្ថកិច្ចស្រាវជ្រាវ និងបានស្គាល់ថា ក្មេងស្រីកំសត់រូបនោះមានឈ្មោះថា ចន សុខណា មានអាយុ១០ឆ្នាំ រស់នៅភូមិពោធិព្រឹក្សកើត ឃុំដូនតី ស្ថិតនៅ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
តាមដំណើររឿង គឺឪពុកបង្កើត ឈ្មោះ ញឹក ពឿន អាយុ៥២ឆ្នាំ បានមកយកក្មេងពីយាយទៅនៅជាមួយគ្រួសារគាត់វិញ តែក្មេងស្រីរងគ្រោះបានប្រកែក ហើយចេះតែរត់គេច ក្រោយមកក៏ត្រូវឪពុកចាប់ចង និងប្រើហិង្សាវាយដំមកលើរូបក្មេងស្រីតែម្តង។ ក្រោយមកក្មេងស្រីនោះ ត្រូវបាននគរបាលខេត្តត្បូងឃ្មុំ ទៅរំដោះយកមកវិញ និងឱ្យឪពុក ដែលជាជនបង្កធ្វើកិច្ចសន្យាឈប់ប្រើហិង្សាមកលើកូនស្រីតូចនេះបន្តទៅទៀត ហើយក៏បានឱ្យត្រលប់ទៅផ្ទះវិញ៕ ប្រភព៖ ហ្វេសប៊ុក
វីដេអូ៖
https://www.facebook.com/prum.san.3/videos/2325471974212157/