ពេលថ្មីៗនេះ មានវីដេអូ បង្ហាញនូវសកម្មភាពចោរពីរនាក់ បានឆក់កាបូបពីស្ត្រីម្នាក់ដែលកំពុងធ្វើរដំណើរថ្មើរជើងនៅតាមដងផ្លូវធំ បណ្ដាលឱ្យដួលលើផ្លូវទាំងជនរងគ្រោះ និងជនល្មើស ហើយប្រជាពលរដ្ឋក៏បានជួយដេញចាប់បានជនល្មើសម្នាក់ផងដែរ។
បើតាមកាមេរ៉ាសុវត្ថិភាព ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ ដែលក្នុងនោះតាមវីដេអូ ដែលបានបង្ហោះ គេសង្កេតឃើញក្នុងចំណោមចោរ២នាក់ ម្នាក់ដែលជាអ្នកបើកម៉ូតូ បានជិះរត់បាត់ស្រមោល ចំណែកបក្ខពួកម្នាក់ផ្សេងទៀតនោះ ត្រូវបានប្រជាពលរដ្ឋក្របួចបានយកទៅឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ ហើយស្ត្រីរងគ្រោះក៏ទទួលបានកាបូបត្រឡប់មកវិញផងដែរ។
តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Dara Sak ដែលបានបង្ហោះវីដេអូព្រមទាំងសរសររៀបរាប់ឲ្យដឹងថា៖ ‹‹នេះគឺជាវីដេអូ ដែលចោរធ្វេីសកម្មភាពឆក់កាបូបមីងរបស់ខ្ញុំ នៅព្រឹកមិញនេះ.. សូមបងប្អូនទាំងអស់គ្នាមេត្តាមានការប្រុងប្រយ័ត្នអោយបានខ្ពស់ នៅពេលធ្វេីដំណេីរ ទៅណាមកណា››៕ ប្រភព៖ ហ្វេសប៊ុក
សូមទស្សនាវីដេអូ បង្ហាញពីសកម្មភាពចោរឆក់កាបូប៖
https://www.facebook.com/100009405125269/videos/2360279407628874/
https://www.facebook.com/100009405125269/videos/2360280297628785/
https://www.facebook.com/100009405125269/videos/2360280317628783/