ភ្នំពេញ៖ ក្រោយពីរងរិះគន់ និងប្រតិកម្ម ដោយមិនអស់ចិត្តពីមហាជន ពាក់ព័ន្ធមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ លួច iPad នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅពេលនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿងមន្ដ្រីនគរបាលរូបនោះ ទៅកាន់តុលាការចាត់វិធានការតាមផ្លូវច្បាប់ហើយ។
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិចថា ‹‹ករណីនេះខ្ញុំបានបញ្ជាឲ្យសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ នៅនាយកដ្ឋានការពារព្រំដែនទឹក ទៅកាន់តុលាការដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់នៅថ្ងៃនេះ››។
ក្រោយពីការដោះលែងនេះ មានមន្រ្តីរាជរដ្ឋាភិបាលមួយចំនួន និងមន្រ្តីសមត្ថកិច្ចជាន់ខ្ពស់ដទៃទៀត ព្រមទាំងលោក ពេជ្រ ស្រស់ បានទូរស័ព្ទមកជាបន្តបន្ទាប់មកកាន់អង្គភាពព័ត៌មាន Fresh News ថា ហេតុអ្វីបកស្រាយ និងអនុវត្តន៍យ៉ាងដូច្នេះទៅវិញ ដែលធ្វើបែបនេះនាំឲ្យផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន
និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនគរបាលជាតិទៀតផង។ហេតុអ្វីមិនបញ្ជូនទៅកាន់តុលាការសិន ដើម្បីកាត់ទោស ឬរកមេធាវីការពារខ្លួនដើម្បីដោះបន្ទុក ដើម្បីបង្ហាញថា រាល់ជនល្មើសទាំងអស់នឹងរងការកាត់ក្តី នៅស្ថាប័នតុលាការ មិនគួរណាមន្រ្តីសមត្ថកិច្ចជាអ្នកអារ-កាត់នោះទេ៕ ប្រភព៖ ហ្វេសប៊ុក
វីដេអូ៖