រឿងពិតទាំង៥ ស្ដាប់ហើយព្រឺឆ្អឹងខ្នង ទាក់ទងនឹងមនុស្សស្លាប់ហើយរស់ឡើងវិញ

0
2389

រឿងរ៉ាវទាំងនេះខ្លះបានចង្អុលបង្ហាញពី ការកប់មនុស្សដែលស្លាប់តែបែរជារស់ឡើងវិញ នៅក្នុងផ្នូរដែលវានៅតែជាការព្រួយបារម្ភយ៉ាងខ្លាំងភ។

កំរិតនៃមនុស្សដែលបានស្លាប់ហើយ រួចរស់ឡើងវិញបានកើនឡើងនាពេលបច្ចុប្បន្ននេះ ដោយសារការប្រើថ្នាំ វាបានធ្វើឲ្យពិបាកក្នុងការពិនិត្យថាតើ អ្នកណាស្លាប់ពិតប្រាកដ អ្នកណាគ្រាន់តែសន្លប់ អ្នកណាជួបបញ្ហាពិការខួរក្បាល។

ចាប់ពីអំឡុងពេលសតវត្សទី​១៨ សាកសពទាំងអស់ត្រូវបានគេរំលោភបំពាន ដោយសារតែគេត្រូវការធ្វើតេស្ដជាមុន មុនពេលកំណត់ថា អ្នកជម្ងឺស្លាប់ ឬរស់។ ការធ្វើតេស្ដដូចជា ការឆក់ទៅលើក្បាលសុដនទាំងគូររបស់សាកសព ឬការសុលថ្នាំដើម្បីធ្វើឲ្យរាងកាយសពមានកំដៅ។

ប្រសិនបើសាកសពគ្មានការកំរើក ឬរើបំរះទេ នោះគេអាចធ្វើការសន្និដ្ឋានបានយ៉ាងច្បាស់ថា ពួកគេត្រូវបានស្លាប់យ៉ាងប្រាកដ។

ប្រសិនបើគ្មានការស្រែកដោយការឈឺ នៅពេលធ្វើការចុះបញ្ជីដោយការធ្វើតេស្តចុងក្រោយនោះទេ វាប្រាកដថា ពួកគេបានស្លាប់។ នៅឆ្នាំ១៨៤៦ គ្រូពេទ្យជនជាតិបារាំងឈ្មោះ អេហ្គេនប៊ីសទូត បានស្នើក្នុងការធ្វើតេស្ដបច្ចេកវិទ្យា ស្ទេតូស្កូស្កុបថ្មី ដើម្បីស្តាប់ពីចង្វាក់បេះដូង។

ខណៈពេលដែលបច្ចេកវិទ្យាមានការរីកចម្រើនក៏មានហេតុការណ៍មួយចំនួន ដែលផ្នែកវេជ្ជសាស្ត្រនៅតែមិនអាចបកស្រាយបាន ដោយសារអ្នកជម្ងឺខ្លះស្ថិតក្នុងស្ថានភាពជាមនុស្សស្លាប់ ប៉ុន្តែបែរជារស់ឡើងវិញនៅពេលដែលបានកប់រួច។ មនុស្សជាច្រើនមានការព្រួយបារម្មណ៍នៅពេលដែលពួកគេគេងលក់នៅលើគ្រែក្នុងបន្ទប់ តែបែរជាភ្ញាក់ឡើងនៅក្នុងមឈូសទៅវិញ។

៥. រឿងពិតរបស់ក្មេងប្រុស Angelo Hays ដែលត្រូវបានស្លាប់ ហើយរស់ឡើងវិញ

The Premature Burial

នៅឆ្នាំ ១៩៣៧ បុរសជំទង់ អាយុ ១៩ឆ្នាំ មកពីប្រទេសបារាំងដែលមានឈ្មោះថា Angelo Hays បានជិះម៉ូតូកម្សាន្ត។ ក្មេងនេះមិនមានភាពស្ទាត់ជំនាញក្នុងការបើកបរឡើយ ដោយគេបានបើកទៅបុកជញ្ជាំងឥដ្ឋ ហើយក្បាលរបស់គេបានបោកទៅនឹងជញ្ជាំងឥដ្ឋ។

ឡានពេទ្យបានទៅដល់នៅពេលនោះ ព្រមគ្នាជាមួយឪពុកម្ដាយរបស់ Hays ។ ការធ្វើតេស្ដទៅលើ Hays បានបង្ហាញថា គេបានស្លាប់បាត់ទៅហើយ ដែលធ្វើឲ្យ ឪពុកម្ដាយរបស់ ក្មេងប្រុស Hays មានការរន្ធត់ និងយំសោកយ៉ាងខ្លាំង។

ពិធីបុណ្យត្រូវបានគេប្រារពឡើងអស់រយៈពេល ៣ថ្ងៃ បន្ទាប់ពីពិធីបុណ្យត្រូវបានបញ្ចប់ ក្រុមហ៊ុនធានារ៉ាប់រងជីវិត បានគាស់ផ្នូររបស់ Angelo Hays ដើម្បីធ្វើតេស្ដនៃការស្លាប់របស់គេ។ រឿងដែលគួរឲ្យភ្ញាក់ផ្អើលបានកើតឡើងដោយសាររាងកាយរបស់ Hays នៅតែមានកំដៅ ហើយថែមទាំងមានដង្ហើមតិចៗ។ Hays បានទទួលការមើលថែយ៉ាងដិតដល់រហូតបានជាឡើងវិញ។ បន្ទាប់ពីពេលនោះមកគេបានល្បីល្បាញ និងបានបង្កើតមឈូសដែលមាន ចង្ក្រានតូចមួយ ទូទឹកកក និងម៉ាស៊ីនចាក់ឌីសនៅក្នុងនោះ។

៤. Octavia Smith Hatcher

ផ្នូររបស់ លោកស្រី Octavia Smith Hatcher

នៅឆ្នាំ ១៨៨៩ នាង Octavia Smith បានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកមានទ្រព្យសម្បតិ្តម្នាក់ឈ្មោះ James Hatcher ។ ស្វាមីភរិយាថ្មីថ្មោងនេះមានកូនប្រុសម្នាក់ បន្ទាប់ពីចំណងអាពាហ៍ពិពាហ៍របស់ពួកគេ ពួកគេបានដាក់ឈ្មោះកូននោះថា Jacob ។ នៅអំឡុងសតវត្ស ១៨០០ ដល់ ១៩០០ ការស្លាប់នៃទារកមានការកើនឡើង ហើយក៏បានឆក់យកទាំងជីវិតក្មេងប្រុស Jacob ទៅជាមួយផងដែរ។ Octavia មានភាពសោកសៅជាខ្លាំងរហូតដល់ឈឺសម្រាកលើគ្រែអស់រយៈពេលជាច្រើនខែ។ ជម្ងឺនាងកាន់តែធ្ងន់ធ្ងរទៅៗពីមួយថ្ងៃទៅមួយថ្ងៃ រហូតនាងគេងលើគ្រែលែងកំរើក នៅក្នុង ខែឧសភា ឆ្នាំ ១៨៩១ នាងត្រូវបានស្លាប់តាមកូនរបស់នាង។

នៅខែឆ្នាំដដែល Octavia ត្រូវបានគេកប់ ដោយគ្មានការធ្វើតេស្ដសរីរាង្គ ប៉ុន្តែ២ ឬ៣ថ្ងៃក្រោយមកទៀត James ដែលជាប្ដីរបស់ Octavia បានដឹងនូវរឿងមួយដែលអ្នកជម្ងឺមានសភាពដូច ជម្ងឺរបស់ប្រពន្ធរបស់គាត់ អ្នកជម្ងឺនោះបានស្លាប់ហើយតែបែរជារស់ឡើងវិញ។ James បានរត់ទៅរកផ្នូរបស់ប្រពន្ធគាត់ ដោយទឹកមុខស្លេកស្លាំង និងតក់ស្លុត។ James បានគាស់ផ្នូររបស់ប្រពន្ធគាត់ ដោយគិតថា នាងរស់ឡើងវិញ នាងពិតជារស់ឡើងវិញពិតមែន ប៉ុន្តែវាយឺតពេលក្នុងការជួយសង្គ្រោះទៅហើយ។

 

អ្នកប្រវត្តិសាស្ត្រម្នាក់ឈ្មោះ Jessica Foryth បានកត់សម្គាល់ថា ទឹកមុខរបស់នាង(Octavia) ហាក់ដូចជា ភ័យខ្លាចនូវរឿងអ្វីមួយ និងបានធ្វើការស្រែកដោយភាពតក់ស្លុតដើម្បីរកអ្នកជួយ។ នៅលើគំរបមឈូសមានស្នាមដាច់របើកសាច់ឈើ វាហាក់ដូចជា របើកដោយសារក្រចក។ វាពិតជាស្នាមក្រចកពិតមែន ដោយនៅលើចុងម្រាមដៃ (ក្រចកដៃ) របស់ Octavia មានឈាមហូរប្រឡាក់ពេញដៃ។

តើនរណាធ្លាប់ដឹងរឿងរ៉ាវទាក់ទងនឹងការស្លាប់ ហើយរស់ឡើងវិញឬទេ? សូមធ្វើការបញ្ចេញមតិខាងក្រោម!

នៅមានអត្ថបទបន្ត

Loading...