ចុមយក្ស! ភ្លៀងមួយមេធំ បណ្ដាលឲ្យដំបូលឃ្លាំង ប៉ើងហើរមកទើលើខ្សែភ្លើង នៅខណ្ឌពោធិ៍សែនជ័យ

0
926
Loading...

ភ្នំពេញ៖ កាលពីរសៀលម្សិលមិញ ថ្ងៃទី០៣ ខែមិនថុនា ឆ្នាំ២០១៩ មានភ្លៀងធ្លាក់មួយមេធំលាយឡំជាមួយនឹងខ្យល់កន្រ្តាក់ បានបណ្តាលឲ្យដំបូលឃ្លាំងរបស់ក្រុមហ៊ុនផែស្ងួតមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវព្រៃស ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ហើរទៅទើលើខ្សែភ្លើង ធ្វើឱ្យដាច់ និងទុស្សេ ចេញជាផ្កាភ្លើង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង។ ក្រោយមានបញ្ហានេះ ផ្លូវមួយខ្សែត្រូវបានបិទមិនឲ្យមានការធ្វើដំណើរឆ្លងកាត់ឡើយ ព្រោះខ្លាចមានគ្រោះថ្នាក់ដោយចរន្តអគ្គីសនីឆក់។

ក្រោយទទួលបានព័ត៌មាន អាជ្ញាធរមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ ដើម្បីធ្វើការពិនិត្យមើលពីទំហំនៃការខូចខាត និងបានបិទផ្លូវមួយខ្សែនោះជាបណ្តោះអាសន្នសិន ព្រោះខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរទៅមក៕