ក្រុមហ៊ុន Apple បានណែនាំប្រព័ន្ធប្រតិបត្តិការថ្មីមួយសម្រាប់ iPad ដែលមានឈ្មោះថា iPadOS ។
iPadOS បង្កើតឡើងនៅលើមូលដ្ឋានដូចគ្នានឹងប្រព័ន្ធ iOS, ប៉ុន្តែវាត្រូវបានគេបន្ថែមសមត្ថភាពថ្មីដ៏មានអានុភាព និងលក្ខណៈពិសេសដែលឆ្លាតវៃជាក់លាក់ចំពោះការបង្ហាញធំ និង versatile របស់ iPad ។ ការណែនាំនៃការផ្លាស់ប្ដូរបែបថ្មីក្នុងការបន្ថែមអនុភាពថ្មីសម្រាប់ iPad ដោយអ្នកអាចបើកកម្មវិធីជាច្រើនដើម្បីធ្វើការក្នុងពេលតែមួយ ហើយការរចនានូវ Home Screen ថ្មីត្រូវបានដាក់បញ្ចូល ព្រមជាមួលនឹងការធ្វើឲ្យ Apple Pencil កាន់តែមានប្រយោជន៍និងរស់រវើក។
ការបង្ហាញលើអេក្រង់បែបថ្មី
ការរចនាការបង្ហាញលើអេក្រង់ពីមុនត្រូវបានរៀបចំសារជាថ្មីជាមួយនឹងប្លង់ថ្មីដើម្បីអាចបង្ហាញកម្មវិធីជាច្រើនក្នុងពេលតែមួយ ដោយអ្នកអាចដាក់បង្ហាញអាកាសធាតុ ឬកម្មវិធីផ្សេងៗនៅលើអេក្រង់ ហូមបាន។
ការបង្ហាញជាស្លាយនៃកម្មវិធីបានច្រើនជាងមុន
ឥឡូវនេះអ្នកប្រើ iPad អាចធ្វើការជាមួយឯកសារជាច្រើន ក្នុងកម្មវិធីដូចគ្នា ឬផ្សេងគ្នាក្នុងពេលតែមួយជាមួយនឹងការធ្វើបច្ចុប្បន្នភាព Split View ឬអាចមើល និងប្ដូរកម្មវិធីពីកម្មវិធីមួយទៅកម្មវិធីមួយបានយ៉ាងរហ័សនៅក្នុងស្លាយកម្មវិធី។ ឧទាហរណ៍អតិថិជនអាចសរសេរអ៊ីម៉ែល នៅខណៈពេលកំពុងមើលអ៊ីម៉ែលមួយទៀតនៅចំហៀង ឬចូលប្រើកម្មវិធីច្រើនដូចជា សារ ឬប្រតិទិនដោយគ្រាន់តែធ្វើការអូស។
មានមុខងារថ្មីច្រើនទៀតក្នុងការប្រើ Apple Pencil
ជាមួយនឹង iPadOS Apple Pencil បានបន្ថែមនូវបទពិសោធន៍ថ្មីសម្រាប់ iPad ។ ឥឡូវនេះអតិថិជនអាចកំណត់ និងបញ្ជូនគេហទំព័រ ឯកសារ ឬអ៊ីម៉ែលទាំងដែលជាទំរង់ដើមនៅលើ iPad ដោយអូស Apple Pencil ពីជ្រុងនៃអេក្រង់ដែលវាមានភាពរហ័យត្រឹមតែ ៩មីលីវិនាទី ហើយអ្នកក៏អាចធ្វើការលុប ឬប្ដូរពណ៌ផ្ទៃខាងក្រោយដោយប្រើ Apple Pencil បានផងដែរ។
កម្មវិធី File កាន់តែមានអនុភាពជាមុន
កម្មវិធី File គឺជាកម្មវិធីកណ្តាលដើម្បីចូលដំណើរការ និងគ្រប់គ្រងឯកសារបានយ៉ាងឆាប់រហ័ស ហើយជាមួយ iPadOS វាកាន់តែប្រសើរជាងមុនជាមួយការគាំទ្រ iCloud Drive សម្រាប់ការចែករំលែកថតឯសារផ្សេងៗ។ អ្នកអាចអនុញ្ញាណឲ្យនរណាម្នាក់អាចចូលទៅមើលឯកសាររបស់អ្នក ឬថតឯសារណាមួយដែលអ្នកកំណត់បាន។ វាក៏អនុញ្ញាតឲ្យអ្នកក្នុងការដោត USB ការអេឌីដ្រាយ ឬចូលទៅក្នុងម៉ាស៊ីនមេទាំងអស់ដែលមានផ្ទុកឯកសារ ហើយវាក៏មានមុខងារបំលែងឯកសារទៅជា PDF ផងដែរ។
Desktop-Class Browsing Safari
Safari មានឥទ្ធិពលខ្លាំងជាងមុននៅលើ iPad ។ iPadOS នឹងធ្វើបទបង្ហាញពីគេហទំព័រដោយស្វ័យប្រវត្តិដែលបានធ្វើមាត្រដ្ឋានសមរម្យទៅតាមអេក្រង់ iPad និងបង្កើនប្រសិទ្ធភាព នៃការប៉ះ ដូច្នេះកម្មវិធីគេហទំព័រដូចជា Google Docs, Squarespace និង WordPress នឹងដំណើរការបានយ៉ាងល្អនៅលើកម្មវិធី Safari ដែលនៅនៅលើ iPad ។ Safari ក៏គាំទ្រលក្ខណៈពិសេសថ្មីសំខាន់ៗដូចជា កម្មវិធីគ្រប់គ្រងការទាញយកឯកសា មានក្ដាចុច 30 ថ្មី និងការធ្វើឱ្យប្រសើរឡើងដល់ការគ្រប់គ្រងផ្ទៃអេក្រង់។
កែសម្រួលអត្ថបទដែលប្រសើរជាងមុន
ការកែសម្រួលអត្ថបទនៅលើ iPad ទទួលបានការធ្វើបច្ចុប្បន្នភាពជាមួយនឹង iPadOS វាបានធ្វើឱ្យកាន់តែងាយស្រួល និងលឿនជាងមុនដើម្បីចង្អុលបង្ហាញភាពច្បាស់លាស់ ហើយវាល្បឿនលឿនជាងមុនក្នុងការជ្រើសអត្ថបទដោយប្រើការអូស និងប្រើកាយវិការថ្មីដើម្បីកាត់ ឬចម្លងចម្លង ឬធ្វើឡើងវិញ។
លក្ខណៈបន្ថែមរបស់ iPadOS
●មុខងារងងឹតផ្ដល់នូវពណ៌ខ្មៅយ៉ាងទាក់ទាញដែលមើលទៅល្អប្រសើរជាងមុន ហើយងាយស្រួលឲ្យភ្នែកស្ថិតក្នុងបរិស្ថានទាប(មិនធ្វើឲ្យភ្នែកប្រឹងក្នុងការមើល)។
●ពុម្ពអក្សរផ្ទាល់ខ្លួនអាចត្រូវបានដំឡើងសម្រាប់ប្រើនៅក្នុងប្រព័ន្ធដំណើរការថ្មីនេះយ៉ាងល្អឥតខ្ចោះសម្រាប់បង្កើតឯកសារដ៏ស្រស់ស្អាតនៅលើ iPad ។ ពុម្ពអក្សរពីហាង ឬអ្នកលក់ធំៗ ដូចជា Adobe, DynaComware, Monotype, Morisawa ព្រមទាំងស្ថាបនិកនឹងមាននៅក្នុង App Store ។
●ក្តារចុច floatingថ្មីមានទំហំតូចជាងមុន ហើយវាគាំទ្រកម្មវិធី QuickPath – ធ្វើឱ្យការវាយបញ្ចូលដោយដៃម្ខាងមានភាពងាយស្រួល និងអាចអូសទុកក្នុងទីតាំងកន្លែងណាក៏បាន ក្នុងកម្មវិធី។ អតិថិជនអាចចុចចូលដើម្បីបើកក្តារចុច floating និងទាញវាទៅគ្រប់ទីកន្លែងនៅលើអេក្រង់។
●ការរៀបចំបណ្ណាល័យរូបថតបែបថ្មី និងមានភាពល្អបំផុត ហើយវានឹងលាក់រូបថតដែលស្រដៀងគ្នា ឬកាត់ចេញដោយស្វ័យប្រវត្តិដើម្បីបង្ហាញព្រឹត្តិការណ៍សំខាន់ៗនូវថ្ងៃ ខែ និងឆ្នាំ។ ការកែរូបថតមានភាពងាយស្រួលជាងមុនជាមួយនឹងឧបករណ៍ថ្មីដែលងាយស្រួលក្នុងការអនុវត្តកែ និងពិនិត្យមើលឡើងវិញ ហើយសមត្ថភាពកែរូបថតក៏មានការកែជាវីដេអូសម្រាប់ Photos Live ។
● Sign in ជាមួយ Apple គឺជាមធ្យោបាយឆាប់រហ័ស ងាយស្រួល និងមានភាពឯកជនដើម្បីចូលទៅកម្មវិធី និងគេហទំព័រដោយប្រើលេខសម្គាល់របស់ក្រុមហ៊ុន Apple ។
●ផែនទីមានលក្ខណៈពិសេស និងបានបង្ហាញពីកន្លែងឡើងភ្នំ: អ្នកអាចមើលជុំវិញដោយហាក់ដូចជាអ្នកបានទៅដល់កន្លែងនោះពិតៗ ហើយគុណភាបនៃរូបមានភាពល្អឥតខ្ចោះ។
iPadOS បានអភិវឌ្ឍន៍ឲ្យកាន់តែមានភាពរលូនជាងមុនទាំង Face ID និងប្រព័ន្ធដំណើរការ។ ចំពោះឧបករណ៍ដែលអាចដំឡើងបានចាប់ពី iPad air 2 ឡើង។