រឿងពិតដ៏គួរឲ្យរន្ធត់ទាំង ៥នៃអ្នកស្លាប់ហើយរស់ឡើងវិញ (តចប់)

0
1484
Loading...

នៅក្នុងពិភពលោកនេះមានរឿងចម្លែកៗជាច្រើនដែលតែងតែកើតទៅលើភាវៈមានជីវិតដូចជា មនុស្សដែលភ្លឹកទៅឃើញពិភពមួយដែលអ្នកមិនធ្លាប់បានឃើញ។ នៅក្នុងវគ្គមុនយើងបានលើកយកនូវមនុស្សដែលបានស្លាប់ហើយរស់ឡើងវិញ ចំនួន ២ករណី ក្នុងនោះមាន ១ករណី ត្រូវបានជួយសង្គ្រោះពុំទាន់ពីសំណាក់ប្ដីរបស់នាង James ដោយធ្វើឲ្យនាងស្លាប់ដោយភាពភ័យខ្លាចយ៉ាងខ្លាំង ក្នុងក្រចកដៃរបស់នាង Octavia មានស្នាមឈាម។

សូមបន្តអាននូវអត្ថបទចាស់ប្រសិនបើអ្នកពុំទាន់បានអាន!

Jessica Lunsford

John Evander Couey and Jessica Lunsford

នៅខែមីនាឆ្នាំ 2005 ជនល្មើស John Evander Couey បានចាប់រំលោភក្មេងស្រីអាយុ 9 ឆ្នាំឈ្មោះ Jessica Lunsford ។ លោក Couey បានសម្លាប់ក្មេងស្រី Jessica ដោយច្របាច់បំពង់ករបស់នាងយ៉ាងខ្លាំង រហូតដល់នាងផុតដង្ហើម បន្ទាប់មកលោកក៏បានយកសាកសពនាងដាក់ក្នុង និងព្យួរទុកនៅក្នុងផ្ទះរបស់លោកដើម្បីរកឳកាសយកខ្មោចនាងទៅកប់ចោល។

ឪពុកម្ដាយរបស់ Jessica មានអារម្មណ៍មិនល្អបន្ទាប់ពីរកមិនឃើញកូនស្រីរបស់ខ្លួនក្នុងផ្ទះ បន្ទាប់ពីបាត់នាងពេញ ១ថ្ងៃ ពួកគេក៏បានចេញរកនាងនៅថ្ងៃបន្ទាប់ ប៉ុន្តែរកមិនឃើញរូបនាងឡើយ។ ការស្វែងរក Jessica នៅតែបន្តរហូតដល់ ៣សប្ដាហ៍ ទើបអាចរកឃើញសពរបស់នាងនៅក្បែរព្រៃនៅក្បែបរិវេណផ្ទះរបស់នាង។ ដោយសាកសពរបស់នាងបានដាក់ចូលក្នុងការបូបដែលមានថង់ ១ជាន់ទៀតនៅខាងក្នុង។

នៅក្នុងថង់គេបានរកឃើញស្នាមធ្លុះពីកន្លែង។

ចំពោះការសន្និដ្ឋានរបស់ប៉ូលីសគឺ នាងបានរស់ឡើងវិញនៅក្នុងសប្ដាហ៍ទី២ បន្ទាប់មកនាងព្យាយាមប្រើដៃរបស់នាងដើម្បីចាក់ទំលុះថត់ដើម្បីឲ្យនាងទទួលបានអុកស៊ីសែន។ ជាអកុសលការខិតខំប្រឹងប្រែងរបស់នាងឥតប្រយោជន៍ ព្រោះនៅមានការបូប ១ជាន់ទៀត។ គេបានរកឃើញសត្វចិញ្ជឹមរបស់នាងបានស្លាប់នៅក្បែរសាពរបស់នាងផងដែរ។

Couey ត្រូវបានតុលាការកាត់ទោសប្រហារជីវិត និងឃុំនៅក្នុងគុកជាបណ្ដោះអាសន្ន ប៉ុន្តែគាត់បានស្លាប់មុនពេលយកទៅប្រហារជីវិត ដោយសារជម្ងឺមហារីក។

Anna Hockwalt

នៅក្នុងអត្ថបទកាសែតមួយនៅឆ្នាំ ១៨៨៤ បានសរសេរពីនារីវ័យក្មេងម្នាក់ដែលបានស្លាប់ហើយរស់ឡើងវិញ នាងមានឈ្មោះថា Anna Hockwalt ។ កាសែតដដែលនោះបានរាយការណ៍ថា នារីវ័ក្មេងម្នាក់នោះបានស្លៀកពាក់យ៉ាងស្រស់ស្អាតនៅក្នុងបន្ទប់របស់នាងសម្រាប់ថ្ងៃមង្គលការរបស់បងប្រុសនាង។ មិត្តភក្តិរបស់នាងបានចូលទៅក្នុងបន្ទប់របស់នាង។ គេបានឃើញសភាពរបស់នាងនៅគេងទ្រឹងនៅក្បែរជញ្ជាំង ដោយក្បាលរបស់នាងផ្អែកទៅនឹងជញ្ជាំងហាក់ដូចជាកំពុងគេង ប៉ុន្តែអ្វីដែលហួសការស្មាននោះនាងបានស្លាប់បាត់ទៅហើយ។ វេជ្ជបណ្ឌិតបានមកដល់ប្រមាណប្រហែល ២ម៉ោងក្រោយបន្ទាប់ពីមិត្តភក្តិ និងក្រុមគ្រួសាររបស់នាងបានទៅអញ្ជើញមក។

វេជ្ជបណ្ឌិតបានសន្មត់ថា នាងបានស្លាប់ដោយសារតែជម្ងឺគាំងបេះដូង។ នាងត្រូវបានក្រុមគ្រួសារយកទៅបញ្ចុះអស់រយៈពេល ៣ថ្ងៃ ប៉ុន្តែសាកសពរបស់នាងត្រូវបានគេគាស់យកចេញមកក្រៅវិញ បន្ទាប់ពីមានមិត្តភក្តិរបស់ Anna Hockwalt ម្នាក់បានប្រាប់គ្រួសាររបស់នាងនូវចំងល់មួយចំនួន។ មិត្តភក្តិរបស់ Anna Hockwalt បាននិយាយថា គេមានអារម្មណ៍នាងមិនទាន់ស្លាប់ទេ ព្រោះត្រចៀករបស់នាងមើលទៅនៅតែក្រហម។ វាហាក់ដូចជា នាងមិនទាន់ស្លាប់ដោយឈាមនៅលើត្រចៀករបស់នាងនៅតែមានលំហូរ។

គ្រួសាររបស់នាងបានធ្វើការគាស់មឈូសរបស់នាង ពួកគេមានការចម្លែកចិត្តយ៉ាងខ្លាំង ដោយសារសាកសពរបស់នាងប្រែជាផ្អៀងទៅចំហៀងដែលហាក់ដូចជា មនុស្សគេងផ្អៀងខ្លួន ហើយនៅលើម្រាមដៃរបស់នាងមានជាប់សសៃសក់ជាច្រើន។

អ្នកស្រី Boger

នៅឆ្នាំ 1893 អ្នកស្រី Boger ស្រាប់តែស្លាប់ភ្លាមៗ ដោយមិនដឹងមូលហេតុ។ វេជ្ជបណ្ឌិតបានបញ្ជាក់ពីការស្លាប់របស់នាងថា នាងគាំងបេះដូងស្លាប់ ប្រហែលជាដោយសារបានលឺរឿងដ៏រន្ធត់ណាមួយ។ នាងត្រូវបានគេកប់យ៉ាងឆាប់រហ័ស។

មិត្តរបស់អ្នកស្រី Boger បានប្រាប់ប្ដីរបស់នាងថា ប្រពន្ធរបស់គាត់អាចនឹងមិនទាន់ស្លាប់នៅឡើយទេ ព្រោះនាងគ្រាន់តែរំជួលចិត្តប៉ុណ្ណោះ ហើយមុននឹងនាងស្លាប់ នាងបានជួបគាត់ដោយប្រាប់ថា នាងមានអារម្មណ៍ថា ខ្លួននាងនៅពេលខ្លះស្ពឹកកម្រើកមិនរួចហាក់ដូចជា មនុស្សស្លាប់។ លោក Boger បានជីកផ្នូររបស់ប្រពន្ធគាត់ ហើយវាអាចទៅរួចដែលថា ប្រពន្ធរបស់គាត់ស្លាប់ហើយរស់ឡើងវិញ ដោយសារតែក្រណាត់នៅលើខ្លួនរបស់នាងត្រូវបានរហែក ហើយខ្លួនរបស់នាងប្រែជាផ្អៀង។ ចំណែកឯកញ្ចក់មឈូសរបស់នាងបានបែកនិងធ្លាក់នៅពាសពេញខ្លួនរបស់នាង។ រាងកាយរបស់នាងមានឈាមប្រឡាក់ពេញខ្លួន ហើយម្រាមដៃរប់នាងត្រូវបានបាត់ទាំងអស់។ ការសន្និដ្ឋានរបស់ប៉ូលីសសន្មត់ថា នាងបានស៊ីដៃរបស់នាងនៅពេលដែលនាងព្យាយាមជំនះឲ្យរួចពីសេចក្ដីស្លាប់។

តើអ្នកគិតបែបណាចំពោះរឿងទាំងនេះ? តើអ្នកជឿទេថា មនុស្សដែលស្លាប់ហើយអាចរស់ឡើងវិញ? សូមចូលរួមបញ្ចេញមតិនៅខាងក្រោម!