ការរំលឹកខួបលើកទី៧៥ នៃថ្ងៃ D-Day ស្ថិតក្នុងសង្គ្រាមលោកលើកទី២ដែលត្រូវបានដាក់ចូលជាថ្ងៃប្រវត្តិសាស្ដ្រ ហើយត្រូវបានរដ្ឋាភិបាលអង់គ្លេសកំពុងតែស្រាវជ្រាវរុករកនូវសម្ភារៈដែលបាត់បង់ក្នុងសង្គ្រាមដើម្បីបញ្ចូលទៅក្នុងបញ្ជីក្នុងនោះរួមមាន៖
នាវាដឹកកងទ័ពចំនួន៦ គ្រឿង រថក្រោះដែលបានលិចចំនួន៩ រថពាសដែក២ និងការខូចខាតផ្នែកខ្លះ នៃកំពង់ផែ Mulberry នៅ Dorset, Dovon និង ខាងលិច Sussex ក៏នឹងរាប់បញ្ចូលក្នុងបញ្ជីនៃការបាត់បង់ដែរ។
D-Day គឺ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៤៤ ជាថ្ងៃ នៃការចាប់ដៃគ្នាចងសម្ព័ន្ធដើម្បីវាកងទ័ព អាឡឺម៉ង់។ អ្នកប្រវត្តិសាស្ត្រប្រទេសអង់គ្លេសបាននិយាយថា “វាមានសារៈសំខាន់ណាស់ក្នុងការរំលឹកថ្ងៃនេះដើម្បីឲ្យមមនុស្សជំនាន់ក្រោយបានដឹង” ។
លោក Jeremy Wright រដ្ឋលេខាធិការក្រសួងវប្បធម៌អង់គ្លេសបាននិយាយថា “នៅពេលយើងរំលឹកដល់ខួបលើកទី៧៥ មានន័យថា យើងបានបន្តគោរពអ្នកដែលស្ម័គ្រចិត្តលះបង់ជីវិតប្រយុទ្ធដើម្បីសន្តិភាពក្នុងសង្គ្រាមលោកលើកទី២” ។
“ការចុះបញ្ជីនៃទឹកដីបង្ហូរឈាម រថក្រោះ ឡាន ត្រាក់ទ័រ កំពង់ផែអណ្ដែតទឹក និងវត្ថុសំណល់ផ្សេៗនៃសង្គ្រាមនេះដើម្បីជាឯកសារ ឬជាមេរៀនសម្រាប់មនុស្សជំនាន់ក្រោយក្នុងការរៀនសូត្រ នៃប្រវត្តិសាស្ត្រ” ។
លោក Duncan Wilson នាយកប្រតិបត្តិ នៃប្រវត្តិសាស្ត្រប្រទេសអង់គ្លេសបាននិយាយថា៖ ថ្ងៃ D-Day គឺជាព្រឹត្តិការណ៍ដែលទុកជាប្រវត្តិសាស្ត្រនៃការឈ្លានពានដែលមានសំណល់ក្នុងសង្គ្រាមជាភស្តុតាងជាក់លាក់ដែលមិនអាចប្រកែកបាន សំណល់សង្គ្រាមទាំងនេះមានៅតាមឆ្នេរសមុទ្រ Normandy និងនៅក្នុងសមុទ្រផងដែរ។
គួររំលឹកផងដែរចំពោះទាហានសម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី២ រួមមាន៖ អង់គ្លេស អាមេរិក កាណាដា និងបារាំងដែលមានកងទ័ពសរុបចំនួន ១៥០០០០ នាក់។ ការចងសម្ព័ន្ធរបស់ប្រទេសទាំងនេះបានធ្វើឲ្យពួកគេបានឈ្នះក្នុងសង្គ្រាមលោកលើកទី២។