ហួសចិត្ត​! ឡាន Corolla មួយ​គ្រឿង ចតមុខ​ខ្លោងទ្វារ​សាលា ចំម៉ោង​កូនសិស្ស​ចេញ​ទាំង​កណ្តាល​ថ្ងៃ​ក្តៅ បង្ក​ការកកស្ទះ (​មានវីដេអូ​)

0
1879
Loading...

កាលពីថ្មីៗនេះ តាមរយៈវីដេអូមួយ ដែលត្រូវបង្ហោះនៅលើបណ្ដាញសង្គម បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំង ពីសំណាក់បងប្អូនមហាជនជាច្រើន ដោយសារតែរថយន្ត Corolla ពណ៌​ស​ មួយ​គ្រឿង ពាក់ស្លាកលេខ 2A-1311 បាន​ចត​ចោល​បិទផ្លូវ​នៅមុខ​ខ្លោងទ្វា​សាលា​បឋម​អង្គ​ឈូក ចំ​ម៉ោង​ថ្ងៃត្រង់​ ពេលកូនសិស្សកំពុង​ចេញពី​សាលារៀន បណ្ដាលឲ្យ​មានការ​កកស្ទះ​យ៉ាងខ្លាំង ខណៈកណ្តាល​ថ្ងៃ​ក្តៅ​ហែង ។

គេពុំបានដឹងថា ម្ចាស់​​នៅទីណា​នោះឡើយ ហើយក៏មិនដឹងពីមូលហេតុ​អ្វី​ដែលនាំ​ឲ្យបានជា​រថយន្ត​នេះ ចត​បែបនេះដែរ  ឬជាការ​ចៃដន្យដែលខូចចំមុខសាលា ។​ នេះសំណាងដែរ ដែល​មានខ្លោងទ្វារ​តូចមួយទៀត កុំ​អី​ច្បាស់​ជា​កូនសិស្ស​ទាំងអស់នោះ​ មុខតែចេញមិនរួចជាមិនខានឡើយ៕ ប្រភព៖ ហ្វេសប៊ុក

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖​

https://www.facebook.com/SakarachTV/videos/349923952331836/