ម៉ែអាថ្លែន! បង្គោលភ្លើងបាក់ជាច្រើន សុទ្ធតែអត់មានដែក សូម្បីមួយសរសៃ

0
8461
Loading...

អ្នកនិយមលេងបណ្ដាញសង្គមជាច្រើននាំគ្នា បើកភ្នែកធំៗ ជាមួយនឹងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសាររូបភាពប៉ុន្មានសន្លឹកដែលបានបង្កោះនៅលើបណ្ដាញសង្គម ដែលជារូបភាពនៃ បង្គោល​ភ្លើង​ ​១៦​​ដើម​នៅ​កំបូល​ ​បាន​រាប​ដល់​ដី​ ក្រោយ​ភ្លៀង​ធ្លាក់​មួយ​មេធំ​ ​លាយឡំនឹង​ខ្យល់​កន្ត្រាក់ខ្លាំង។​

អ្វីដែលធ្វើឱ្យ អ្នកនិយមលេងបណ្ដាញសង្គមនាំគ្នាចែករំលែក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​និង​​បង្ក​ឱ្យ​មានការ​ហួសចិត្ត​គ្រប់គ្នា​នោះ ​គឺ​បង្គោល​ភ្លើង​ទាំងនោះ​ គ្មាន​ដែក​សូម្បីមួយ​សសៃ​ ​។​ ​មានប្រជាពលរដ្ឋ​ជាច្រើន បាន​លើកឡើង​ថា​ ​បង្គោល​ភ្លើង​គ្មាន​ដែក​បែបនេះ​ពិតជា​បង្ក​គ្រោះថ្នាក់​ខ្លាំង​ ​នេះ​សំណាង​ហើយដែល​មិន​បាក់​សង្កត់​លើ​មនុស្ស​ ​។​

​តាមរយៈ​បណ្ដាញ​សង្គម​ មហាជនជាច្រើន បាន​សំណូមពរ​ទៅកាន់​អាជ្ញាធរ​ ​ក៏ដូចជា​ ​ស្ថាប័ន​ពាក់ព័ន្ធ​សូមមេត្តាជួយ​ត្រួតពិនិត្យ​មើល​បញ្ហា​នេះ​ផង ជៀសវាង​ការ​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​ប្រជាជន​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​៕ ប្រភព៖ ហ្វេសប៊ុក

​ ​