​វីដេអូ​ស្តែងៗ បងប្អូនកម្មករ កម្មការិនី ​រត់ទាំង​ព្រលឹងចុងសក់ ខណៈ​ភ្លៀង​​ធំ លាយឡំ​ខ្យល់​កន្ត្រាក់​ ​ប៉ើង​ដំបូល​រោងចក្រ​

0
1991
Loading...

កាលពី​ល្ងាច​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញ​នេះ មានភ្លៀងមួយមេយ៉ាងធំ ​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាងខ្លាំង បង្កការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកកំពុងធ្វើដំណើរ។

ហើយកាលពីម្សិលមិញនេះដែរ ខ្យល់កន្ត្រាក់បានបណ្ដាលឱ្យ​កួច​ប៉ើង​ដំបូល​អគារ​រោងចក្រ​កាត់ដេរ​មួយកន្លែង ដែលមាន​​ឈ្មោះថា FTEO បណ្តាល​ឲ្យ​កម្មករ​ក​ម្មកា​រិ​នីភ័យខ្លាច ​រត់​ទាំង​ព្រលឹងចុងសក់​រកកន្លែងសុវត្ថិភាព ប៉ុន្តែក្នុងនោះ ក៏មានកម្មការិនី​ជិត ១០នាក់ ដែលបាន​រាយការណ៍ថារ​ងរ​បួស ។​

​ដោយឡែកក៏មាន​បង្គោល​ភ្លើង​ចំនួន ១៦ដើម ត្រូវ​បាន​ខ្យល់​កន្ត្រាក់​បោកបក់​ឲ្យ​ដួល​បាក់ផងដែរ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៤ ភូមិ​ថ្មដា និង​ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។​

សូមបងប្អូនប្រុងប្រយ័ត្នផង នៅពេលធ្វើដំណើរពេលភ្លៀងធំ ជាពិសេសនៅពេលមានខ្យល់ខ្លាំង សូមប្រញ៉ាប់រកកន្លែងសុវត្ថិភាព៕ ប្រភព៖ ហ្វេសប៊ុក

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូស្ដែង !——————នៅផ្សារកំបូលកាលពីថ្ងៃទី ០៤ – ០៦ -២០១៩ខណៈមានភ្លៀងនឹងខ្យល់កន្ត្រាក់។( វីដេអូពលរដ្ឋ )

Posted by សារព័ត៌មាន ស្វែងយល់ការពិត ប្រចាំថ្ងៃ – The Svengyulkapit News Daily on Tuesday, June 4, 2019