ថ្លៃកប់! ផ្លែទុរេន ត្រូវបានលក់ដេញ​ថ្លៃ​ ក្នុង​តម្លៃ ៤៨០០០​ ដុល្លារ នៅថៃ (មានវីដេអូ)

0
4139
Loading...

ថៃ៖ កាលពីថ្ងៃទី១​ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅនេះ មានការដេញថ្លៃផ្លែទុរេន ក្នុងពិធីសប្បុរសធម៌ ‹‹ស្ដេចធុរេន›› បានទាក់ទាញមនុស្សរាប់ពាន់នាក់ ឲ្យមកចូលរួមការដេញថ្លៃ នៅក្នុងខេត្ត Nonthaburi ប្រទេសថៃ ដែលក្នុងព្រឹតិ្តការណ៍ដេញថ្លៃនេះ រួមមានការដេញថ្លៃផ្លែទុរេនចំនួន ៩ផ្លែ ដែលទុរេននីមួយៗមានតម្លៃជាង ៣០ម៉ឺនបាត (ខ្ទង់ ៩៦០០ដុល្លារ)។ ក្នុងនោះដែរ ទុរេនប្រភេទយ៉ាវ (kanyao) ត្រូវបានគេជ្រើសរើសយកតែផ្លែល្អ និងទុំ ដាក់ធ្វើការដេញថ្លៃ។

ក្នុងការដេញថ្លៃនេះ មានផ្លែធុរេនមួយផ្លែ ត្រូវបានលក់ចេញក្នុងតម្លៃ ១,៥ លានបាត (ខ្ទង់ ៤៨,០០០ដុល្លារ) ដែលជាតម្លៃដ៏ខ្ពស់បំផុត ទៅឲ្យអ្នកជំនួញក្នុងតំបន់។ វាបានបំបែកកំណត់ត្រា ការលក់បានក្នុងតម្លៃ ៨០ម៉ឺនបាត (ខ្ទង់ ២៥,៨០០ដុល្លារ) ក្នុងឆ្នាំ២០១៨។ ទុរេនពូជ កាន់យ៉ាវ (Kanyao) ត្រូវបានគេចាត់ទុកថា ជាប្រភេទទុរេនដែលល្អជាងគេបំផុតលើពិភពលោក ដែលមានរសជាតិឆ្ងាញ់ និងមានសាច់ល្មួចល្អដាច់គេ ក្នុងចំណោមពូជទុរេនជាច្រើនប្រភេទ។

ចំពោះចំណូលសរុបដែលបានមកពីការដេញថ្លៃនេះ គឺបានចំនួន ១៤ម៉ឺន ៤ពាន់ដុល្លារ (១៤៤,០០០ដុល្លារ) នឹងត្រូវបានផ្ដល់ឲ្យកសិករមួយចំនួន ហើយមួយចំនួនទៀត នឹងត្រូវបរិច្ចាគដល់មូលនិធិក្នុងស្រុក ដើម្បីទិញឧបករណ៍វេជ្ជសាស្រ្តសម្រាប់មន្ទីរពេទ្យ៕ ប្រភព៖ CGTN

ទុរេនពូជ កាន់យ៉ាវ (Kanyao)

វីដេអូ៖