ម៉ាកៗនឹង ទើបគ្រោះថ្នាក់! កង់បីឥណ្ឌា បើកបរទាំងស្រវឹង កៀរគេឯងពេញផ្លូវ

0
1651
Loading...

ភ្នំពេញ៖ វីដូអូខ្លី ២ ដែលត្រូវបានមានការចែកចាយតៗគ្នាយ៉ាងច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលបានបង្ហាញអំពីសកម្មភាពអ្នកបើករ៉ឺម៉កកង់៣ឥណ្ឌាម្នាក់ បានបើកបរ រេចុះរេឡើងពេញតែផ្លូវ ថែមទាំងជិះទៅកៀរ ម៉ូតូកង់៣ផ្សេងទៀតផង។

តាមរយៈកាបង្ហោះដោយគណនីហ្វេសប៊ុកមួយឈ្មោះ Yim Oudom នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា កង់បីឥណ្ឌាមួយនេះ មានពាក់ស្លាកលេខ ភ្នំពេញ 1HP-5796 កំពុងតែបើកបរក្នុងស្ថានភាពស្រវឹង បានបើកបរជ្រែគេជ្រែឯងពេញផ្លូវ។

ការធ្វើបែបនេះ នឹងអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងសម្រាប់អ្នកបើកបរដទៃផ្សេងទៀត ហើយយើងខ្ញុំក៏សង្ឃឹមថា សមត្ថកិច្ច ជួយស្វែងរកម្ចាស់ កង់បីឥណ្ឌា ម្នាក់នេះ ដើម្បីធ្វើការអប់រំ ជៀសវាងការបង្កគ្រោះថ្នាក់ដល់អ្នកដទៃនៅថ្ងៃក្រោយ៕ ប្រភព៖ ហ្វេសប៊ុក

សូមទស្សនាវីដេអូខាងក្រោមនេះ៖

https://www.facebook.com/yimoudom0/videos/2322541148005822/

https://www.facebook.com/yimoudom0/videos/2322541028005834/