ស្គាល់តួហុងកុងម្នាក់នេះទេ? ពេលនេះលោក Lee Siu Kei បានទទួលមរណភាពហើយ (មានរូបភាព)

0
1534
Loading...

ហុងកុង៖ ប្រិយមិត្តជាច្រើន ច្បាស់ជាស្គាល់តារា​សម្តែងហុងកុង​ជើងចាស់​ម្នាក់នេះហើយ ដែលមានឈ្មោះ Lee Siu Kei ពេលនេះគាត់បាន​លាចាក​លោក​ហើយ កាលពីពេលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ក្នុងវ័យ ៦៩ឆ្នាំ ដោយសារតែ​ជំងឺមហារីក​ថ្លើម និងជំងឺ​ច្រើនមុខ​ទៀត​នៅក្នុង​ខ្លួន ។

គួរឱ្យដឹងផងដែរថា លោក Lee បាន​កសាង​កេ​រ្ត៍ឈ្មោះ ​រហូតក្លាយជាតួល្បីមួយរូប តាមរយៈ​ការសម្តែង​ជា​តួ​បងធំ​ បងតូច ក្នុង​រឿង​ហុងកុង​ល្បីៗ​ជាច្រើន ជាពិសេស​លោកក៏​ធ្លាប់​មានវត្តមានសម្ដែង​ក្នុង​រឿងជាមួយនឹងលោក Stephen Chow ហៅទិន​ហ្វី​ផងដែរ ដែលសុទ្ធតែជារឿងល្បីៗ​ដូចជា​រឿង ចុងភៅ​ទេវតា មេធាវី​ទេវតា និង រឿងផ្សេងៗ​ទៀត។ ។លោក Lee បាន​ចាប់​យកអាជីព​សម្តែង​រហូតដល់​អាយុ​ជាង ៦០ឆ្នាំ

ហើយ​ទើបតែ​បាត់​មុខលោក​ពីវិស័យ​សិល្បៈ​នា​ឆ្នាំ ២០១៥ ប៉ុណ្ណោះ ដោយសារ លោក​មាន​ជំងឺ​ពាក់ព័ន្ធ​នឹង​ខួរក្បាល។ ក្រោយមកទៀត នៅក្នុង​ឆ្នាំ២០១៨ លោក Lee ក៏​ត្រូវបាន​គ្រូពេទ្យ​ពិនិត្យឃើញថា​ មាន​ជំងឺមហារីក​ថ្លើម ចាប់​តាំងពី​ពេល​នោះមក រាងកាយ​លោក​កាន់តែ​ចុះខ្សោយទ្រុឌទ្រោម បើទោះបីជា​ស្ថិតក្រោម​ការមើល​ថែ និងព្យាបាល​​ជាប្រចាំ​ក្តី ។ក្រុមគ្រួសារ​លោក​ បញ្ជាក់តាម​សារព័ត៌មានឱ្យដឹង​ថា ការ​បាត់បង់លោក Lee

គឺជាការបាត់បង់ដ៏ធំធេង​មួយ ព្រោះ​លោកជា​មនុស្ស​ដ៏​ល្អ​ម្នាក់ តែមរណភាពនេះ​ ក៏​ជា​រឿង​មួយល្អ​ដែរ ព្រោះ​ថាគាត់​នឹង​ឈប់​ឈឺចាប់តទៅទៀត និងអាច​សម្រាក​ដោយ​សុខ​ស្រួល​ហើយ ។បច្ចុប្បន្ន​ក្រុមគ្រួសារ​លោក ​បានរៀបចំ​ពិធី​បុណ្យសព​តាម​ប្រពៃណី ដែលមានការ​ចូលរួម​រំលែក​ទុក្ខ​​ពី​សំណាក់​មហាជន​ និងតារាជាច្រើនផងដែរ។

លោក Luis Koo និង លោក Lee Siu Kei

គួរបញ្ជាក់ផងដែរ ក្នុងរយៈពេលដែលលោក Lee ស្ថិតក្នុងការព្យាបាលនៅមន្ទីរពេទ្យ តារាសម្ដែងដ៏ល្បីលោក Luis Koo បានធ្វើរកមូលនិធិដើម្បីជួយដល់ចំណាយលើការព្យាបាលលោក Lee ហើយតែងតែសួរពីអាការៈរបស់លោក Lee ជាប្រចាំផងដែរ៕ ប្រភព៖ ហ្វេសប៊ុក