ចុមយក្ស! រថយន្តមួយគ្រឿងត្រឡាប់ផ្ងារជើង ក្អួតចេញសុទ្ធតែដុំឈើធំៗ នៅខេត្តត្បូងឃ្មុំ

0
1076
Loading...

ត្បូងឃ្មុំ: កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ទី០៥ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ មានហេតុការណ៍មួយ បានកើតឡើងបង្កការភ្ញាក់ផ្អើល លើកំណាត់ផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានរថយន្តធុនធំមួយគ្រឿង បានក្រឡាប់បះជើង ស្រាប់តែធ្លាយពោះ ចេញមកក្រៅសុទ្ធតែឈើដុំធំៗ តែជាសំណាងមិនបានបង្កគ្រោះថ្នាក់ ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃកើតហេតុមានរថយន្តវេអងខាងលើ បានបើកក្នុងទិសដៅពីកើតទៅលិចតាមផ្លូវជាតិលេខ៨ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ។ ពេលមកដល់ត្រង់ចំណុចភូមិអំពិល សង្ស័យអ្នកបើកងងុយដេកស្រាប់តែ ឮចាប់ហ្វ្រាំង អូសរួចក៏ក្រឡាប់រថយន្តប៉ះជើងតែម្តង។ ភ្លាមៗកម្លាំងនគរបាលស្រុកពញាក្រែក បានចុះមកសំរួលចរាចរណ៍កុំឲ្យមានការកកស្ទះផងដែរ៕