Loading...
សូមចូលរួមអបអរសារទ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសប៉ាគីស្ថាន ក្នុងលទ្ធផល ២-០ ក្នុងវគ្គជម្រុះជុំទី១ FIFA World Cup 2022 ជើងទី១ នៅពហុកីឡដ្ឋានជាតិកម្ពុជា យប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ។
នៅក្នុងយប់នេះដែរ មាន៤គូផ្សេងទៀត ត្រូវជម្រុះវគ្គដំបូង ជើងទី១ដូចគ្នានេះ ហើយក៏បានបញ្ចប់ហើយដែរ ក្នុងនោះមានក្រុមមកពីតំបន់អាស៊ានដូចគ្នាមាន ២ប្រទេស គឺឡាវ និងប្រ៊ុយណេ តែបានចាញ់ការប្រកួតទាំង២ក្រុម។
ខាងក្រោមនេះ គឺជាលទ្ធផល សម្រាប់ការប្រកួតថ្ងៃនេះ៖
- ម៉ុងហ្គោលី ឈ្នះ ប្រ៊ុយណេ ២-០
- ប៊ូតង់ ឈ្នះ Guam ១-០
- ម៉ាកាវ ឈ្នះ ស្រីលង្កា ១-០
- ឡាវ ចាញ់ បង់ក្លាដេស ០-១
រីឯ១គូទៀត គឺក្រុម ម៉ាឡេស៊ី និងទីម័រខាងកើត នឹងត្រូវប្រកួតជើងទី១ នៅស្អែកនេះ ថ្ងៃទី៧ ខែមិថុនា។ ចំពោះការប្រកួតជើងទី២ នៃវគ្គជម្រុះជុំដំបូងទាំង ៦គូ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា៕
សូមទស្សនាវីដេអូពី BTV៖