ពូក្រឹម បានបួសមុខភ្លើង ដើម្បីសងគុណអ្នកម្តាយជាទីស្រលាញ់របស់គាត់ ដែលទើបទទួលមរណភាព

0
1296
Loading...

ដូចបានជ្រាបរួចមកហើយថា លោកពូក្រឹមមានទុក្ខដ៏ក្រៀមក្រំ ដោយសារតែម្ដាយជាទីស្រលាញ់របស់លោក ទើបតែទទួលមរណភាព កាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅនេះ ដែលមានបងប្អូននៅលើបណ្ដាញសង្គមចូលរួមរំលែកទុក្ខយ៉ាងច្រើនផងដែរ។

យ៉ាងណាមិញ តាមរយៈគណនីឈ្មោះ Om Nimoun បានបង្ហោះសារនៅលើបណ្ដាញសង្គម បង្ហាញពីលោកពូក្រឹម បានបួសមុខភ្លើង ដើម្បីសងគុណម្ដាយ ដែលក្នុងសារនោះបានរៀបរាប់ថា៖ ‹‹លោកបានបំពេញបំណងគ្រងស្បងចីវរ ធ្វើតាមការសន្យាដោយបានបួសមុខភ្លើងតាមប្រពៃណីសាសនារបស់ខ្មែរដើម្បីសងគុណ​និងសូមខមាលទោសរាល់កំហុសខុសឆ្គងដែលមានកន្លងមកជូនលោកឪពុកដែលបានផ្តល់កំណើត និងអ្នកម្តាយដែលបានបង្កើត

និងបីបាច់ថែរក្សារូបលោកតាំងពីនៅក្នុងផ្ទៃរហូតមក តែពេលនេះអ្នកម្តាយបានលាចាកលោកទៅហើយ។ លោកបានបួងសួងសូ​មឲ្យវិញ្ញាណក្ខន្ធរបស់ញោមម្តាយទៅកាន់ឋានសុគតិភព និងបួងសួងដល់ព្រះជាម្ចាស់សូមព្រលឹងអ្នកម្តាយទៅកាន់ឋានសួគ៌។ ចាប់ពីពេលនេះលោកលែងម្តាយជាទីគោរពនឹងស្រលាញ់បំផុតហៅទៀតហើយ››៕ ប្រភព៖ Om Nimoun