អុញនោះ! មេប៉ុស្តិ៍ឃុំពាមប្រធ្នោះ ត្រូវដកតំណែងភ្លាមៗ ក្រោយពីធ្វើការរារាំង ប្រជាពលរដ្ឋមិនឱ្យហូបនំបញ្ចុក (មានវីដេអូ)

0
2559
Loading...

កំពង់ចាម៖ នៅមុននេះបន្តិចនៅម៉ោង ៨ៈ២២នាទីយប់ថ្ងៃទី៦ ខែមិថុនានេះ ឯកឧត្តម គួច ចំរើន ភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា លោក ហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល ឃុំពាមប្រធ្នោះ ខេត្តកំពង់ចាម ត្រូវបានដកចេញពីតំណែងហើយ ក្រោយពីបានចុះទៅរារាំងសិទ្ធិសេរីភាពរបស់ប្រជាជន ក្នុងការហូបនំបញ្ចុកនោះ ។

លោក គួច ចំរើន បង្ហោះវីដេអូ អមជាមួយសារបានសរសេររៀបរាប់ថា៖ ‹‹ខ្ញុំបាទ គួច ចំរើន អភិបាលខេត្តកំពង់ចាម បន្ទាប់ពីបានឃើញវីដេអូឃ្លិបនេះ ខ្ញុំពិតជាមានការសោកស្តាយជាខ្លាំង និងសូមអភ័យទោស ចំពោះសកម្មភាពរបស់ លោក ហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល ឃុំពាមប្រធ្នោះ ដែលបានចុះទៅរារាំងសិទ្ធិសេរីភាពរបស់ប្រជាជន ក្នុងការហូបនុំបញ្ចុក ។ គណ:បញ្ជាការឯកភាពខេត្ត បានសម្រេចដកតួនាទី លោក ហេង ប៊ុនថន មកកាន់ស្នងការនគរបាលខេត្ត ។ សូមបងប្អូនប្រជាជន អញ្ជើញហូប នំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ ដោយក្តីរីករាយ››៕

វីដេអូ៖

ខ្ញុំបាទ គួច ចំរើន អភិបាលខេត្តកំពង់ចាម បន្ទាប់ពីបានឃើញវីដេអូឃ្លិបនេះ ខ្ញុំពិតជាមានការសោកស្តាយជាខ្លាំង និងសូមអភ័យទោស ចំពោះសកម្មភាពរបស់ លោក ហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល ឃុំពាមប្រធ្នោះ ដែលបានចុះទៅរារាំងសិទ្ធិសេរីភាពរបស់ប្រជាជន ក្នុងការហូបនុំបញ្ចុក ។ ​ គណ:បញ្ជាការឯកភាពខេត្ត បានសម្រេចដកតួនាទី លោក ហេង ប៊ុនថន មកកាន់ស្នងការនគរបាលខេត្ត ។ សូមបងប្អូនប្រជាជន អញ្ជើញហូប នំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ ដោយក្តីរីករាយ ៕

Posted by គួចចំរើន/KuochChamroeun on Thursday, June 6, 2019