វីដេអូស្ដែងៗ! នាវា​ខ្នាតយក្សមួយ​គ្រឿង បាត់ម្ចាស់ការ បុករះចូលផែ ខណៈមនុស្សម្នារត់ចែកជើងគ្នាព្រាត (មានវីដេអូ)

0
7409
Loading...

​អ៊ីតាលី៖ កាល​ពី​វេលា​ម៉ោង ប្រហែល ៨ កន្លះព្រឹក ថ្ងៃអាទិត្យ ទី ០២ មិថុនា ២០១៩កន្លងទៅនេះ នាវា​កម្សាន្ត​មួយ​គ្រឿង បាន​បាត់បង់​ម្ចាស់ការ រួច​បុករះ​ចូល​ផែ និងទូក​ទេសចរណ៍​មួយ​គ្រឿង​ទៀត នៅ​ក្បែរ​កំពង់ផែ​ក្រុង Venice ប្រទេស​អ៊ីតាលី បណ្តាល​ឱ្យ​មនុស្ស​ចំនួន ៥នាក់​រងរបួស ។ ក្រោយការ​ប៉ះទង្គិច​គ្នា​នេះ ​បង្ក​ឱ្យ​មាន​ការ​អំពាវ​នាវ​ថ្មី ដើម្បី​រឹតបន្តឹង​នាវា​កម្សាន្ត​ នៅក្នុង​ទីក្រុង​ដ៏​ល្បីល្បាញ​ខាងលើ ។

គេឃើញថា នៅ​មុន​ពេល​កើតហេតុ មាននាវា​កម្សាន្ត MSC Opera មិន​អាច​បញ្ឈប់នាវាបាន​ឡើយ ដោយបាត់បង់ម្ចាស់ការ ហើយ​បាន​ស៊ីផ្លេ​ផ្តល់​ដំណឹង ខណៈ​បុក​រះ​ចូល​ទៅ​កំពង់ផែ និងបានបុកទូក​ដែល​ចត​ក្បែរ​នោះទៀតផង បណ្តាល​ឱ្យ​មនុស្សម្នា​ជាច្រើន​ភ័យ​ស្លន់ស្លោរ រត់​ចែកជើង​គ្នា​​ ។

បើ​យោងតាម​សម្តី​របស់មន្ត្រី​ នៅក្នុង​តំបន់​បាន​ប្រាប់​ឱ្យ​ដឹង​ថា អ្នករងគ្រោះ​ទាំងអស់មាន ៥នាក់​ ដែលសុទ្ធតែ​ជា​មនុស្ស​ស្រី ស្ថិត​នៅ​លើ​ទូក​ទេសចរណ៍ ។ ក្នុងនោះដែរ ស្រ្តី​រងគ្រោះ​ម្នាក់​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​ភ្លាមៗ ខណៈ ៤នាក់​ផ្សេង​ទៀត ​ត្រូវ​នៅបន្តសម្រាក​ព្យាបាល​ ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖