អ្នកវក់នឹងហ្កេម ប្រយ័ត្នដូចបុរសម្នាក់នេះ! គាត់ញៀននឹងការលេង Mobile Legend ទើបទៅជាបែបនេះ (មានរូបភាព)

0
3893
Loading...

ភីលីពីន៖ ជំនាន់បច្ចេកវិទ្យា បានបង្កភាពងាយស្រួលដល់មនុស្សគ្រប់គ្នាយ៉ាងច្រើន ជួយសម្រួលការងារបានយ៉ាងច្រើន សូម្បីតែការកំសាន្តដូចជាហ្គេមក៏អស្ចារ្យជាងពីមុនដែរ។ ស្របគ្នាបច្ចេកវិទ្យាមានការអភិវិឌ្ឍន៍ កាវលេងហ្គេមមិនដូចសម័យនេះទេ គ្រាន់តែមាន Smart Phone មួយគ្រឿង គឺជាការស្រេច។

ចំពោះហ្គេម ដែលគេបង្កើតឡើង សម្រាប់លេងកែអផ្សុក បន្ធូរភាពតានតឹង ប៉ុន្តែមនុស្សមួយចំនួន បែរជាប្រើវាខុសផ្លូវទៅវិញ រហូតទៅជាងប់នឹងញៀន ដាច់បាយដាច់ទឹកក៏មានដែរ។ ជាក់ស្ដែងដូចជាបុរសជនជាតិ ភីលីពីន ម្នាក់នេះ គាត់ឈ្មោះថា Michael Tumagan ទទួលរងផលអាក្រក់ព្រោះតែការញៀននឹងហ្គេម បានប្រែខ្លួនពីបុរសដែលធ្លាប់តែមានសាច់មានឈាមស្រស់សង្ហារ ទៅជាមនុស្សម្នាក់ដែស្គមរីងរៃ

ទៅណាក៏លែងចង់ទៅ បាយទឹកក៏លែងចង់ញ៉ាំ ដោយសារតែហ្គេមមួយមានឈ្មោះថា Mobile Legend បានឈានជើងចូលក្នុងឆាកជីវិតរបស់គាត់។ Michael Tumagan បានទទួលរងគ្រោះដោយជំងឺមហារីកពោះវៀន ដំណាក់ការទី ៤ ទើបធ្វើឱ្យគាត់ចាប់ផ្តើមធ្លាក់ខ្លួនស្គមពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ថ្នាក់ដេកនឹងគ្រែដាក់អុកហ្សីហ្សែន រហូតដល់គាត់បានបាត់បង់ជីវិត។

គួរបញ្ចាក់ផងដែរថា ហ្គេមទូរសព្ទ័ឈ្មោះថា Mobile Legend មួយនេះពិតជាមានភាពទាក់ទាញមែន វាហ្គេមមួយដែលមានលក្ខណៈវាយប្រយុទ្ធគ្នា បូករួមទាំងភាពវ័យឆ្លាតរបស់ Player នឹងតិចនិចរៀងៗខ្លួន ទើបអាចយកឈ្នះក្នុងការប្រកួតហ្គេមនេះបាន។ ហើយនៅភីលីពីន ហ្គេមដែលពេញនិយមបំផុតមាន PUBG, Rule of Survival និង Mobile Legend។

នេះជាសារដាស់តឿន ចំពោះអ្នកញៀននឹងហ្គេមគ្រប់គ្នា អ្វីៗសុទ្ធតែមានដែនកំណត់ ប្រសិនបើជ្រុលហួសពេកនឹងអាចបង្កបញ្ហាអាក្រក់បាន៕ ប្រភព៖ ហ្វេសប៊ុក