ថ្មីៗនេះ វីដេអូមួយត្រូវបានចែករំលែកយ៉ាងច្រើន ពេញបណ្តាញសង្គម លើករណីរថយន្ត Lexus មួយគ្រឿង បានបើកបរប៊ិះនឹងបុកប៉ូលីសចរាចរណ៍ ខណៈដែលប៉ូលីសហៅឃាត់ឲ្យឈប់ តែមិនព្រមឈប់។ តាមរយៈវីដេអូឃ្លីបនេះ គេសង្កេតឃើញ រថយន្ត Lexus មិនព្រមឈប់តាមការឃាត់របស់មន្ត្រីប៉ូលីសចរាចរណ៍ឡើយ ហើយថែមទាំងបង្កើនល្បឿនរត់គេច វិះតែនឹងបុក បង្កគ្រោះថ្នាក់មកលើប៉ូលីសចរាចរណ៍ទៅហើយ។
តាមរយៈ ហ្វេសប៊ុកផេកឈ្មោះ Teachers Children Views ទស្សនៈកូនគ្រូបង្រៀន បានបង្ហោះវីដេអូនេះ និងសរសេរថា៖ ‹‹វីដេអូបុកប៉ូលិសចរាចរណ៍ ទោះស្អប់ប៉ូលីសយ៉ាងណាក៏មិនគួរធ្វើបែបនេះដែរ ខុសត្រូវយ៉ាងណាឈប់និយាយគ្នាបន្តិចក៏មិនខាតពេលអីច្រើនដែរ មិនកាន់ជើងខាងណាទេ តែក៏មិនគាំទ្រទង្វើនេះដែរ››៕ ប្រភព៖ ហ្វេសបុ៊ក
តើប្រិយមិត្ត យល់យ៉ាងណាដែរចំពោះករណីមួយនេះ? សូមមេត្តាកុំជេរ សូមមេត្តាបញ្ចេញមតិក្នុងន័យស្ថាបនាសង្គមរបស់យើងទាំងអស់គ្នា។