ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ សមាជិកក្រុមចម្រៀង Twice ដ៏ល្បីរបស់កូរ៉េខាងត្បូង គឺកញ្ញា Tzuyu បានមកធ្វើដំណើរមកលំហែកាយជាលក្ខណឯកជន នៅទឹកដីខេត្តសៀមរាម ព្រមទាំងមកធ្វើការងារសប្បុរសធម៍ផងដែរ ។ ក្រោយពីដឹងដំណឹងពីដំណើរកម្សាន្តរបស់ Tzuyu នៅលើទឹកដីអង្គរនេះ ធ្វើឱ្យក្រុមអ្នកគាំទ្រកម្ពុជាមានក្ដីរំភើបជាខ្លាំង ដែលមានអ្នកខ្លះបានព្យាយាម ស្វះស្វែងមកស្កាត់ជួបអាយដលរបស់ពួកទៀតផង។
យ៉ាងណាមិញ តាមប្រភពព័ត៌មានបរទេសបានឱ្យដឹងថា ក្រុមអ្នកគាំទ្រអន្តរជាតិ របស់ Twice បានសម្តែងការមិនពេញចិត្តជាខ្លាំង ទៅលើក្រុមអ្នកគាំទ្រកម្ពុជា ដោយពួកគេបាននិយាយថា នេះជាការរំលោភសិទ្ធ វេលាផ្ទាល់ខ្លួនរបស់ Tzuyu ព្រោះនាងមកនេះជាលក្ខណៈឯកជន ។ក្នុងនោះដែរ ឃើញមានអ្នកខ្លះហ៊ាន ដល់ថ្នាក់កក់បន្ទប់ស្នាក់នៅជាប់នឹងបន្ទប់របស់កញ្ញា Tzuyu ទៀតផង។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកគាំទ្រកម្ពុជា ពេលបានជួបជាមួយកញ្ញា Tzuyu បាននិយាយថានាង ពិតជាមានភាពរួសរាយ រាក់ទាក់ខ្លាំងណាស់ ចំពោះក្រុមអ្នកគាំទ្រកម្ពុជា ៕