Loading...
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០៦ ខែមិថុនា ម្សិលមិញនេះ ក្រោយបញ្ចប់ការប្រកួត រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិប៉ាគីស្ថាន គេសង្កេតឃើញ ក្រុមយុវជនយុវនារី ដែលជាអ្នកគាំទ្របាល់ទាត់ជម្រើសជាតិកម្ពុជា បាននាំគ្នាប្រមូលសំរាមនៅក្នុងបរិវេណនៃពហុកីឡដ្ឋានជាតិអូឡាំពិច ។
សកម្មភាពរបស់យុវជន យុវតី ដែលជាអ្នកស្នេហាវិស័យបាល់ទាត់ បានធ្វើឲ្យមហាជននៅលើបណ្តាញសង្គមសម្តែងក្តីរំភើប និងកោតសរសើរជាខ្លាំង ព្រោះថានេះជាគំរូមួយដ៏ល្អនៅក្នុងសង្គមខ្មែររបស់យើង ហើយក៏សង្ឃឹមថាសកម្មភាពបែបនេះនឹងបន្តជារៀងរហូត។
គួរបញ្ជាក់ផងដែរថា ថ្ងៃម្សិលមិញនេះ ជាជំនួបជើងទី១ រវាងក្រុមកម្ពុជា និងក្រុមប៉ាគីស្ថាន បានបញ្ចប់ទៅ ដោយកម្ពុជាបានយកឈ្នះក្នុងលទ្ធផល ២-០ សម្រាប់វគ្គជម្រុះដំបូង នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា៕ រូបភាពដោយ៖ ហ្វេសប៊ុក Kodomo