Loading...
ភ្នំពេញ៖ នៅវេលាម៉ោងជាង ៦ល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ មុននេះបន្តិច មានរឿងភ្ញាក់ផ្អើលមួយ បានកើតឡើង ដែលបង្កដោយស្ដ្រីម្នាក់ ត្រូវបានគេរាយការណ៍ថា បានបើករថយន្ដម៉ាក Mazada មួយគ្រឿង ចូលក្នុងវត្តសារាវ័ន្ដ ស្ថិតនៅខណ្ឌដូនពេញ រួចបាញ់កាំភ្លើង ២គ្រាប់ឡើងលើ ដោយសង្ស័យមានវិបត្តិផ្លូវចិត្ត។
បើតាមសេចក្ដីរាយការណ៍ កម្លាំងសមត្ថកិច្ច បានធ្វើការឡោមព័ទ្ធទីតាំងកើតហេតុ និងធ្វើការលួងលោមស្ដ្រីរូបនេះឲ្យប្រគល់កាំភ្លើងមកសមត្ថកិច្ច ហើយខណៈនេះសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីម្នាក់នោះ និងកំពុងធ្វើការសាកសួរ ។យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ថា មកពីមូលហេតុអ្វីឡើយ៕ ប្រភព៖ ហ្វេសប៊ុក