ញ៉ាក់សាច់! ឡានធំ ២គ្រឿង បុកគ្នាពេញទំហឹង នៅចំណោទលោកយាយម៉ៅ ជិតពេជ្រនិល

0
2646
Loading...

ខេត្តកំពង់ស្ពឺ៖ មួយរយៈចុងក្រោយនេះ ផ្លូវជាតិលេខ៤ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាច្រើនករណីគួរឱ្យកត់សំគាល់។ ជាក់ស្ដែង នៅរសៀលម៉ោង ៤:៣០នាទី ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ យោងតាមពត៌មានបឋម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀតហើយរវាងរថយន្តធុនធំ ២គ្រឿង បុកគ្នាពេញទំហឹង

នៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅចំណុចផ្លូវចំណោទ លោកយាយម៉ៅ ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្ដាញធ្លាក់ដែកទីបពេញផ្លូវ បង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ ខណ:នេះ សមត្ថកិច្ចបានជួយសំរួលចរាចរណ៍ឡើងវិញហើយ ប៉ុន្តែមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយទេ ហើយមានអ្នករងរបួសប៉ុន្មាននាក់ទេក៏ ៕