ស្អាតខ្លាំងណាស់! បុរីអូរស្វាយ ល្បីមានទេសភាពស្រស់ស្អាត និងជាកន្លែងប្រវត្តិសាស្រ្តការពារព្រំដែនកម្ពុជា (រូបភាពច្រើន)

0
2534

ស្ទឹងត្រែង៖ ទីតាំងប្រវត្តិសាស្រ្ត បុរីអូរស្វាយ បានក្លាយជាតំបន់អេកូទេសចរណ៍ធម្មជាតិមួយស្រស់ស្អាតក្នុងចំណោមតំបន់ទេសចរណ៍ពេញនិយមជាច្រើនទៀត នៅតាមបណ្តោយ​ដងទន្លេមេគង្គ ភាគឦសាន នៃប្រទេសកម្ពុជា ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ តែងតែមានបំណងចង់មកទស្សនា។

បុរីអូរស្វាយ មានទីតាំជាក់ស្តែងស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ហើយជាទីកន្លែងសម្បូរទៅដោយធនធាន​ធម្មជាតិប្លែកៗ គួរជាទីទាក់ទាញអារម្មណ៍ខ្លាំងណាស់ ។តំបន់នេះគឺជាផ្នែកមួយ នៃតំបន់រ៉ាមសារ (តំបន់អភិរក្សលិចទឹក) ដែលមានអន្លង់សត្វផ្សោតជាច្រើនរស់នៅ តាមបណ្តោយទន្លេមេគង្គ សត្វបក្សាបក្សី សត្វព្រៃ ធម្មជាតិ ផ្ទាំងថ្មឆ្នេរខ្សាច់ និងព្រៃឈើជាច្រើន ដែលអាចចាត់ទុកថាជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ នៃទន្លេមេគង្គ ដែលត្រូវបានការពារ និងអភិរក្សបានយ៉ាងល្អ។

គួរបញ្ជាក់ផងដែរថា ទីតាំងសំគាល់អតីតបុរីអូរស្វាយ នាពេលបច្ចុប្បន្ននេះ គឺនៅសល់តែស្តូបអនុស្សាវរីយ៍មួយ និងដើមពោធិ៍ដ៏ធំក្បែរនោះ ដែលស្តូបអនុស្សាវរីយ៍នេះ មានចម្ងាយប្រមាណ ៦គីឡូម៉ែត្រ ពីព្រំប្រទល់រវាងប្រទេសកម្ពុជា និងឡាវ ។ដោយឡែក ហេដ្ឋារចនាសម្ព័ន្ឋពីមុន ដូចជាអគារសាលាស្រុកពីមុន បានស្រុតចូលទៅក្នុងទឹកទន្លេមេគង្គអស់ហើយ ។

ចំណែកឯតំបន់ទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ឋស្រុកភូមិដើម បានបាត់បង់ដោយសារកម្ពុជាទទួលរងគ្រោះដោយសង្រ្គាម ហើយសព្វថ្ងៃប្រជាពលរដ្ឋ បានរស់នៅធ្វើជាកម្មសិទ្ឋិអស់ទៅហើយដែរ ។បុរីអូរស្វាយ នេះត្រូវបានបង្កើតឡើង ដោយស្នាព្រះហត្ថ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅដើមទសវត្សរ៍ទី៦០ ដើម្បីបញ្ជាក់ពីការការពារព្រំដែននៃប្រទេសកម្ពុជា ពីប្រទេសជិតខាង។

ជាការលើកទឹកចិត្តព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ប្រទានដល់ទាហានចូលនិវត្តន៍ និងប្រជារាស្រ្ត នូវដីធ្លីសង់ផ្ទះ និងផ្ដល់សត្វគោក្របី ព្រមទាំងកសាងសាលារៀន មណ្ឌលសុខភាព ប៉ុស្តិ៍ នគរបាល សាលាស្រុក មន្ទីរកសិកម្ម និងវត្តអារាមនៅទីនោះថែមទៀត ដើម្បីគោលបំណង គឺបង្កើតជាស្រុកភូមិរបស់ប្រជារាស្រ្តខ្មែរ និងការពារព្រំដែនកម្ពុជា ៕ ប្រភព៖ សករាជ

 

រូបភាព ពីហ្វេសប៊ុក និង ក្រុមទេសចរខ្មែរ-Khmer Tourist

Loading...