ឥណ្ឌូនេស៊ី៖ លោកស្រី Susi អង្គុយលើទូកផឹកកាហ្វេយាមសមុទ្រ ដើម្បីឃ្លាំមើលទូកនេសាទខុសច្បាប់ចូលមកដែនទឹករបស់គាត់ ហើយនៅក្នុងខែនេះ លោកស្រី បានកំទេចទូកនេសាទបរទេសខុសច្បាប់ជាង ៣០ទូកឯណោះ។ លោកស្រី Susi Pudjiastuti ជារដ្ឋមន្ត្រីកិច្ចការសមុទ្រ និងនេសាទរបស់ឥណ្ឌូនេស៊ី ដែលជាអ្នកការពារផលប្រយោជន៏ផលនេសាទរបស់ប្រទេសពីទូកនេសាទបរទេសខុសច្បាប់ទាំងឡាយណា ដែលចូលមកនេសាទនៅលេីដែនសមុទ្រឥណ្ឌូនេស៊ី។
លោកស្រី Susi ពីមុនជាក្មេងដែលរត់ចោលសាលា លើខ្លួនមានសាក់ដូចអ្នកលេង ជក់បារី តែបានក្លាយជាអ្នកជំនួញស្រីដ៏ឆ្នេីម និងជាអ្នកដឹកនាំការបំផ្ទុះទូកនេសាទខុសច្បាប់ តាមការតែងតាំងរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលត្រូវការមនុស្សដៃដែក ឆ្កួតៗដូចគាត់ក្នុងការបង្គ្រាប់បទល្មេីសនេសាទ ។
ក្រោយពីលោកស្រីត្រូវបានតែងតាំងជារដ្ឋមន្ត្រី ពេលណា ចាប់តាំងពីពេលនោះគឺឃេីញតែគាត់អង្គុយលេីទូក ផឹកកាហ្វេខ្មៅ ចាំឃ្លាំមេីលទូកចូលដែនសមុទ្រប្រទេសដោយខុសច្បាប់ រួចបញ្ជាអោយឃាត់ខ្លួនមនុស្សលេីទូក ហើយក៏បញ្ជាឱ្យកំទេចទូកទាំងនោះចោលតែម្តង។
តាំងពីកាន់តំណែងមក មិនក្រោម ១០០០ទូកនោះទេ ដែលត្រូវបានគាត់កំទេចចោល រួមមានទូកនេសាទថៃ ចិន វៀតណាម ភូមា ម៉ាឡេស៊ី ជាដេីម តែភាគច្រើណជាទូកនេសាទរបស់ប្រទេសវៀតណាម និង ចិន។ គាត់ក៏ជាអ្នកជួយសង្គ្រោះកម្មករ ដែលត្រូវគេបង្ខំឱ្យធ្វេីទាសករលេីទូកនេសាទផងដែរ ។
លោកស្រី Susi តែងតែទុកខ្លួនឯងស្មេីនឹងបុរសដែរ អ្វីដែលបុរសធ្វើបាន គាត់ក៏ធ្វេីបានដូចគ្នា ហើយគាត់ធ្វើខ្លាំងចំពោះអ្នកដែលរំលោភច្បាប់។ ស្ត្រីដែលរឹងមាំរូបនេះ គាត់មានរូបគំនូរជាច្រេីននៅប្រទេសឥណ្ឌូនេស៊ី ដែលគេចាត់ទុកជា នារីដៃដែកចិត្តហ៊ាន អត់ខ្លាចចំពោះអ្នកល្មេីសច្បាប់ តែគាត់ក៏ត្រូវបាន អ្នកកាន់សាសនាអុីស្លាម រិះគន់ផងដែរ ចំពោះការកាន់សាសនាមិនពេញលេញរបស់គាត់ តែទោះជាយ៉ាងណា ក៏ប្រជាជនជាច្រេីនគឺពេញចិត្តនឹងរូបគាត់៕ ប្រភព៖ bbc