អាសូរណាស់! ផ្ទះអាគុយសូឡា ក្លាយជាអគ្គីភ័យ ឆេះខ្ទេចអគារ៣ខ្នង នៃសាលាបឋមសិក្សាយុគន្ធរ គ្មានអ្វីអាចសង្គ្រោះបាន សូម្បីរថយន្តពន្លត់អគ្គិភ័យ

0
2437
Loading...

កំពង់ឆ្នាំង៖ អគារសិក្សា ០៣ខ្នង នៃសាលាបឋមសិក្សាយុគន្ធរ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ឆេះខ្ទេចទាំងស្រុង ដែលស្ថិតនៅចំណុចភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០ៈ៣០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ។

បើតាមមេឃុំឆ្នុកទ្រូ បានបញ្ជាក់អគ្គិភ័យនេះ មិនមាននរណាអាចជួយបានឡើយ សូម្បីរថយន្តពន្លត់អគ្គិភ័យនគរបាល ព្រោះនៅត្រើយខាងកើតទន្លេ។

ចំពោះការខូចខាតរួមមាន៖ ១.សាលាមតេយ្យ ១ខ្នង ទំហំ ១២x៧ម៉ែត្រ ធ្វើអំពីឈើ ដំបូលស័ង្កសី (១បន្ទប់)។ ២.សាលាបឋមសិក្សា មាន២ខ្នង៖ ១ ទំហំ ២២x ៨ម៉ែត្រ ធ្វើអំពីឈើ ដំបូលស័ង្កសី (៣បន្ទប់) ២ ទំហំ ២២ x៩ ម៉ែត្រធ្វើអំពីឈើ ដំបូលស័ង្កសី (៣បន្ទប់)។ សម្ភារឆេះអស់មាន៖ សូទ្បា៨ផ្ទាំង អាគុយ៧ កង្ហា១៣ តុគ្រូ៣ តុសិស្ស១១៣ តុកៅអី ធុងទឹកស្អាត១ ចំណុះ២០០០លីត្រ ព្រមទាំងសម្ភារ:សិក្សាមួយចំនួនទៀត។

បើតាមប្រភពព័ត៌មានបឋម មូលហេតុដែលបង្កឱ្យកើតអគ្គិភ័យនេះ គឺដោយសារផ្ទុះអាគុយសូឡា ដែលបានតម្លើងកាលពីប៉ុន្មានថ្លៃមុននេះ ៕