អឺនោះ! លោក ខេមរៈ សិរីមន្ត​ ឲ្យផេកក្លែងក្លាយប្តូរឈ្មោះចេញ ពីឈ្មោះរបស់លោកជាបន្ទាន់ មុននឹងរូបលោកចាត់ការ

0
1156
Loading...

យោងតាមហ្វេសប៊ុកផ្លូវការរបស់ កំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ បានធ្វើការបង្ហោះសារនៅលើបណ្ដាញសង្គម បង្ហាញនូវហ្វេសប៊ុកផេកក្លែងក្លាយជាច្រើន ដែលបានយកឈ្មោះរបស់លោកយកទៅប្រើ ដោយបានស្នើឱ្យពួកគេប្ដូរឈ្មោះផេករបស់ពួកគេចេញ កុំប្រើឈ្មោះរបស់លោក។

ខាងក្រោមនេះ ជាខ្លឺមសារ អ្វីដែលលោកបានបង្ហោះ ដោយបានលើកឡើងថា៖ ‹‹សូមអរគុណបងប្អូន ដែលតែងតែគាំទ្រដល់ខ្ញុំបាទ ជាពិសេសដល់បងប្អូន ដែលគាំទ្រហើយបានបង្កើតផេកដាក់ឈ្មោះខ្ញុំបាទ។ ខ្ញុំពិតជារំភើបរីករាយមែនទែន សម្រាប់គាំទ្រពោរពេញដោយក្តីស្រឡាញ់របស់បងប្អូន

ប៉ុន្តែខណៈពេលខ្ញុំបាទ ខេមរៈ សិរីមន្ត សូមធ្វើការស្នើដល់បងប្អូន ដែលបានបងបង្កើតផេក ដែលមានឈ្មោះខ្ញុំ សូមឲ្យបងប្អូនប្តូរឈ្មោះទៅឈ្មោះផ្សេងទៀត ដើម្បីកុំឲ្យមានការយល់ច្រឡំណាមួយ ហើយបើបងប្អូនមិនបានប្តូរឈ្មោះទេ ក្រុមការងារកាន់ផេករបស់ខ្ញុំ និងធ្វើការ Report (រាយការណ៍) ផេកបងប្អូនហើយ។ ដោយក្តីគោរពអំពីខ្ញុំ ខេមរៈ សិរីមន្ត›› ៕

ហ្វេសប៊ុកក្លែងក្លាយ៖