ខណៈដែលមានការអំពាវនាវពី សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពីដំណឹងនៃការហូបនំបញ្ចុកបង្រួបបង្រួមជាតិ នៅថ្ងៃទី៩ ខែមិថុនានេះ ធ្វើបងប្អូនខ្មែរស្ទើរតែមួយប្រទេសនាំគ្នាជួបជុំគ្នា ដើម្បីទទួលទាននំបញ្ចុកសាមគ្គី។
ទន្ទឹមនឹងដំណឹងដ៏កក្រើកមួយនេះ បានធ្វើឱ្យប្រជាជនកម្ពុជាមួយចំនួនធំ បានកាក់កបខ្លាំងតែម្ដង ជាពិសេសគឺអ្នកលក់នំបញ្ចុក បានញាប់ដៃញាប់ជើងធ្វើអោយភ្ញៀវមិនទាន់ ដែលមួយថ្ងៃនេះពោលគឺគ្រប់ទឹកតែម្តង សម្រាប់អ្នកលក់នំបញ្ចុក។ បើតាមប្រភពព័ត៌មានដែលទទួលបាន បង្ហាញថាមានអ្នកលក់នំបញ្ចុកនៅព្រែកប្រាមួយកន្លែងក្នុងមួយថ្ងៃនេះលក់បានជាង ១០តោននំបញ្ចុកឯណោះ ដែលនេះជាការលក់មិនធ្លាប់មានឡើយ សម្រាប់ការលក់នំបញ្ចុកនៅកម្ពុជា។
គួរបញ្ចាក់ផងដែរថា មានបងប្អូនខ្មែរជាច្រើន បានញ៉ាំយ៉ាងភ្លូកទឹកភ្លូកដីហូបនំបញ្ចុកបង្រួបបង្រួមជាតិ ដែលនេះគឺជាឱកាសធំមួយរបស់បងប្អូនរកស៊ីលក់នំបញ្ចុក និងបន្លែនំបញ្ចុកនៅតាមផ្សារ ហើយនំបញ្ចុករាប់រយតោនត្រូវបានលក់ដាច់ស្តុកនៅក្នុងឱកាសដ៏ធំបសម្បើមមួយនេះ សូម្បីតែបន្លែនំបញ្ចុកក៏លក់ដាច់មិនស្ទើរដែរ៕
រូបភាពពីហ្វេសប៊ុក