ព្រៃផ្សៃពេកហើយ! វីដេអូស្ដែងៗ សិស្សសាលា SIS មួយក្រុម ព្រួតគ្នាវ៉ៃសិស្ស SIS ដូចគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ (មានវីដេអូ)

0
2904
Loading...

ភ្នំពេញ៖ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ កូនខ្លា បានបង្ហោះនូវវីដេអូមួយ បង្ហាញនូវសកម្មភាពសិស្សមួយក្រុម បានបង្កហិង្សាទៅលើសិស្ស ក្នុងសាលាជាមួយគ្នា ឱ្យរងរបួសធ្ងន់ធ្ងរ។ គណនីហ្វេសប៊ុកនោះ បានសរសេររៀបរាប់ដោយបញ្ជាក់ថា៖ ‹‹សាលា SIS មានក្រុមបងធំដើរវ៉ៃបង្ក្រាបគេ!!!! ម្ដងជា២ដង ហើយសិស្សសាលា SIS មួយក្រុមបានព្រួតគ្នាវ៉ៃ សិស្សសាលា SIS ទន់ខ្សោយមីញ៉ូបភ្នែកម្នាក់យ៉ាងសាហាវព្រៃផ្សៃ ហើយអ្វីដែលកាន់តែចម្លែកនោះ គឺក្រុមសន្តិសុខសាលា បែជាមិនហ៊ានចូលឃាត់ មានតែគ្រូបរទេសម្នាក់ដែលហ៊ានចេញឃាត់ហេតុការណ៍នេះ ជាក្តីកង្វល់ របស់អាណាព្យាបាលសិស្សមួយចំនួនទៀត ដែលកំពង់រៀននៅសាលានោះ ។

ជាក់ស្តែងកាលពីថ្ងៃទី៦ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីក្មេងទំនើងមួយក្រុមមុខដដែលៗរៀននៅសាលា SIS បានព្រួតគ្នាវៃដំសិស្សរៀនសាលាជាមួយគ្នាដោយខ្សែក្រវ៉ាត់ ដំបង និងជង្គង់ ដូចជាព្រៃផ្សៃណាស់ ហើយសន្តិសុខសាលាមិនហ៊ានចេញមុខឃាត់នោះទេ…។ អាណិតប្អូនប្រុសរងគ្រោះឈ្មោះ តាំង មុនីប្រឹក្ខា ណាស់ចេញពីរៀនសុខៗស្រាប់តែមានក្រុមក្មេងទំនើង ដែលគេស្គាល់ថាជាកូនអ្នកធំមានអំណាចរៀនសាលា SIS ជាមួយគ្នាបានព្រួតគ្នាវ៉ាំដំច្រំធាក់ ប្រដាប់ដោយខ្សែក្រវ៉ាត់ ដំបងស្ទើរស្លាប់ស្ទើររស់ហើយ បច្ចុប្បន្នដេកពេទ្យមិនទាន់ដឹងលទ្ធផលយ៉ាងណានោះទេ????››៕

វីដេអូបង្ហាញពីសកម្មភាពបងធំ បងតូចព្រួតគ្នាវ៉ៃសិស្សសាលា៖

Posted by កូន ខ្លាតូច on Saturday, June 8, 2019