គាប់ជួនមែន! ប្រពន្ធ បង្ហោះរូបចាស់កាលពីជិត ២០ឆ្នាំមុន ទើបដឹងថាពួកគេធ្លាប់ទៅលេងកន្លែងមួយ ក្នុងពេលតែមួយ

0
3097
Loading...

ចិន៖ រឿងនិស្ស័យ និងរឿងគាប់ជួន ពិតជាមាននៅលើលោកនេះ ទោះបីមិនចង់ជឿ ក៏មិនបានដែរ ។ ជាក់ស្ដែងដូចជាគូស្នេហ៍មួយគូនេះអីចឹង គឺលោក Ye និងអ្នកនាង Xue បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំមកហើយ តែពួកគេមិនបានដឹងថា ខ្លួនធ្លាប់បានទៅថតនៅតំបន់ May Fourth Square នៅពេលដំណាលគ្នា កាលពីខែកក្កដា ឆ្នាំ២០០០ ឡើយ។

រឿងរ៉ាវភ្ញាក់ផ្អើលត្រូវបានបែកធ្លាយ បន្ទាប់ពីប្រពន្ធរបស់លោក Ye បានបង្ហោះរូបរបស់ខ្លួន នៅលើបណ្តាញសង្គម។ លោក Ye ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលដែលឃើញរូបខ្លួនឯងនៅពីក្រោយរូបប្រពន្ធរបស់ខ្លួន ព្រោះលោក ក៏កំពុងឈរថតនៅទីនោះដូចគ្នា គ្រាន់តែស្ថិតនៅចំណុចមុខ និងក្រោយ ឈាងគ្នា។

បន្ទាប់ពីដឹងរឿងនេះមិនយូរប៉ុន្មាន ពួកគេទាំងពីរនាក់បានធ្វើដំណើរទៅកាន់ទីកន្លែងនោះ ដើម្បីថតរូបម្តងទៀត៕