Update៖ ដឹងមូលហេតុ ដែលមន្ត្រីក្រសួងបរិស្ថានម្នាក់ ធ្វើអត្តឃាតលោតពីលើអគារទីស្តីការក្រសួងបរិស្ថាន ហើយ

0
8660
Loading...

ភ្នំពេញ៖ កាលម៉ោង១០ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៩ នេះ បុរសម្នាក់ឈ្មោះ អោម សេងហួរ អាយុប្រមាណជាង ៣០ឆ្នាំ ជាមន្ត្រីបម្រើការងារក្នុងនាយកដ្ឋានវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន បានធ្វើអត្តឃាត ដោយលោតពីលើអគារជាន់ទី៤ នៃទីស្តីការក្រសួងបរិស្ថាន នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំ ពាក្យនៃក្រសួងបរិស្ថាន។

បន្ទាប់ពីទទួលបានដំណឹងពីការធ្វើអត្តឃាតនេះ ក្រុមមន្ត្រីនគរបាលជំនាញ សហការជាមួយមន្ត្រីក្រសួងបរិស្ថាន បានធ្វើកោសល្យវិច័យលើសាកសព បានបញ្ជាក់ថា លោក អោម សេងហួរ ពិតជាបានធ្វើអត្តឃាតដោយលោត ពីលើអគារមែន ដោយជាបញ្ហាបុគ្គល ព្រោះបើតាមប្រភពដែលស្និទ្ធិជាមួយនឹងជនរងគ្រោះ ឱ្យដឹងថា គាត់មានជំងឺប្រចាំកាយ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកធ្វើកោសល្យវិច័យទៅលើសាកសព និងដឹកតាមរថយន្តប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕