ក្រចេះ៖ នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានបញ្ជាក់ប្រាប់ថា ក្នុងខេត្តក្រចេះ ជំងឺគ្រុនឈាមមានការកើនឡើងជាខ្លាំង បើគិតពីដើមឆ្នាំ២០១៩ មកទល់ពេលនេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន មានតែ ៣០ករណីប៉ុណ្ណោះដែលធ្លាប់តែកើតឡើងមកលើកុមារ។
ឃើញថានៅដើមឆ្នាំ២០១៩នេះ មានរហូតទៅដល់ ៤៤២ករណី នៅទូទាំងខេត្តក្រចេះ កើតឡើងមិនថាកុមារ ឬមនុស្សពេញវ័យ និងចាស់នោះទេ ហើយតំបន់មួយចំនួនទទួលរងខ្លាំងជាងគេ គឺឃុំមួយចំនួនក្នុងស្រុកស្នួល និងស្រុកចិត្របុរី មានមនុស្សចាស់ ៦ករណី មានស្លាប់ ៣នាក់ ក្នុងនោះក៏មានមនុស្សធំអាយុលើស១៥ឆ្នាំម្នាក់ បានស្លាប់ផងដែរ។
លោកក៏ បានបញ្ជាក់ថាកត្តាដែលជំរុញឱ្យកើតមាននូវជំងឺនេះឡើង គឺកត្តាអាកាសធាតុ ដោយសាររដូវប្រាំងមានរយៈពេលអូសបន្លាយវែង ហើយរដូវវស្សាមានភ្លៀង ធ្លាក់មកយ៉ាងគំហុគ បង្កឱ្យមានការកើតឡើងលឿន។ក្នុងកម្មភាពបង្ការនេះដែរ មន្ទីរបានចុះផ្សព្វផ្សាយអប់រំសុខភាព ដល់ប្រជាពលរដ្ឋតំបន់ងាយរងគ្រោះតាមរយៈរថយន្ត ចុះដាក់ថ្នាំទៅតាមពាងទឹក អាងទឹក និងបានធ្វើការបាញ់ថ្នាំកម្ចាត់មូស
ហើយអាការៈសង្ស័យនៃជម្ងឺនេះ យើងអាចសម្គាល់បានទៅលើកុមារក្តៅខ្លួនខ្លាំង ឈឺឆ្អឹងឆ្អែង ឈឺពោះ ក្អួតចង្អោរ ចេញស្នាមអុចកន្ទួល ឬស្នាមជំជាដើម។លោកក៏អំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទូទាំងខេត្តក្រចេះ ត្រូវបង្កាការពារ កុំឱ្យកើតមានមូសខ្លា ត្រូវឧស្សាសំអាត់ពាងទឹក ដាក់ថ្នាំអាបែតក្នុងទឹក ចិញ្ចឹមត្រី៧ពណ៌ ក្នុងពាំងទឹក កុំឱ្យមានភក់ជ្រាំ ត្រូវសំអាតខាងក្រោយទូរទឹកក បើកខ្វក់ក៏អាចបង្កឱ្យកើតមូសខ្លាបានដែរ
ហើយមិនថាមនុស្សចាស់ ឬក្មេងទេពេលដេកថ្ងៃ ត្រូវពាក់អាវដៃវែង ដេកក្នុងមុង បើកូនក្ដៅខ្លួនសង្ស័យថាមានជំងឺគ្រុនឈាម ត្រូវយកទៅមណ្ឌលសុខភាពភ្លាមៗ៕