ចោរក្មេងៗ ឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច តែរត់មិនរួច

0
1063
Loading...

សៀមរាប៖ សមត្ថកិច្ចឃាត់ខ្លួន បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្រោយពីឆក់ទូរសព្ទដៃពីស្រីស្អាតម្នាក់បានសម្រេច តែគេចខ្លួនមិនរួចឡើយ។ហេតុការណ៍នេះកើតឡើង នៅម៉ោងប្រហែល៥រសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ហើយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះវិញ ជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមច្បាប់ ។

យោងតាម សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់៖ ទី១-ឈ្មោះ សាំង គឹមហោ ភេទប្រុស អាយុ១៦ឆ្នាំ (អ្នកបើកម៉ូតូ) ទី២-ឈ្មោះ យី សំផុន ភេទប្រុស អាយុ១៦ឆ្នាំ (អ្នកលូកឆក់) និងទី៣-ឈ្មោះ ជា លីហួរ ភេទប្រុស អាយុ១៦ឆ្នាំ (អ្នកយកទូរស័ព្ទលក់) ។ ពេលកើតហេតុ ពួកគេទាំង៣នាក់ បានជិះម៉ូតូម៉ាកហុងដា ឌ្រីមសេ ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AD-2601 ធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះ កំពុងជិះម៉ូតូកាន់ទូរស័ព្ទ ម៉ាក iPhone 7Plus ពណ៌ផ្កាឈូក បានសម្រេច ហើយជិះរត់គេចខ្លួន ភ្លាមនោះៗ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានតាមដេញប្រផាប់ចាប់ប្រភីងរហូតដល់ចាប់បានជនសង្ស័យទាំង៣នាក់ ជាមួយម៉ូតូដែលធ្វើសកម្មភាព ព្រមទាំងដកហូតទូរសព្ទរបស់នារីរងគ្រោះមកវិញ ៕